តើហេតុអ្វីបានជាអាណាព្យាបាលសិស្សជាច្រើន យកកូនមកចុះឈ្មោះសិក្សានៅមជ្ឈមណ្ឌលភាសាAii?ជាការពិត វាមានហេតុផលជាច្រើនដែលធ្វើឲ្យពួកគាត់សម្រេចចិត្តជ្រើសរើសសាលាដែលទទួលបានការអប់រំកម្រិតខ្ពស់ មានគុណភាពល្អ និងស្របតាមស្ដង់ដាអន្តរជាតិ។ ជាមួយគ្នានេះ តម្លៃនៃការសិក្សានៅមជ្ឈមណ្ឌលភាសា Aii គឺមានតំលៃសមរម្យ រីឯកាលវិភាគនៃការសិក្សារបស់សិស្សមានភាពងាយស្រួលអាចបត់បែនបាន រួមទាំងបរិក្ខារក៏ទំនើបៗទាន់សម័យ ងាយស្រួលឲ្យសិស្សានុសិស្សស្វ័យសិក្សា និងធ្វើឲ្យសិស្សមានអារម្មណ៏ចង់រៀនដោយភាពសប្បាយរីករាយ រួមទាំងជួយបំផុសគំនិតថ្មីៗ ដើម្បីឲ្យការសិក្សាមានភាពរីកចំរើនទៅមុខបានយ៉ាងឆាប់រហ័សទៀតផង។
ចំពោះលោកគ្រូអ្នកគ្រូបង្ហាត់បង្រៀនសាលារៀន Aii បានសម្រិតសម្រាំងជ្រើសរើសគ្រូដែលមានសមត្ថភាពខ្ពស់ ចំណេះដឹងទំលំទូលាយ មានបទពិសោធន៏បង្រៀនច្រើនឆ្នាំ មានវិជ្ជាជីវៈល្អ និងជាពិសេសលោកគ្រូអ្នកគ្រូមានវិធីសាស្រ្តបង្រៀន និងអប់រំទៅតាមស្តង់ដារអន្តរជាតិទៀតផង។ Aiiមិនត្រឹមតែជាសាលាបង្រៀនភាសាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលធ្វើឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងពិត និងភាពជោគជ័យពិតប្រាកដទៅថ្ងៃអនាគត។ តាមរយះការសិក្សាភាសាអង់គ្លេស ភាសាចិន និងការត្រៀមប្រឡង TOEFLឬការចូលរួមកម្មវិធីអន្តរជាតិតាមរយះ Study Overseas Go Overseas (SOGO) និង International Cultural Exchange Service (ICES) មិនត្រឹមតែប៉ុណ្ណោះទេ សិស្សដែលបានសិក្សានៅ Aii មានឱកាសជាច្រើនទៀត ដើម្បីសម្រេចក្តីសុបិន្ត និងភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកដូចជា សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី ចិន និងតំបន់ផ្សេងៗទៀតនៅអាស៊ី។ Aiiមិនត្រឹមតែជាសាលាបង្រៀនប៉ុណ្ណោះទេ តែវាគឺជាច្រកដ៏សំខាន់ ដែលនាំឲ្យអ្នកឆ្ពោះទៅរកភាពដ៏ត្រចះត្រចង់ទៅថ្ងៃអនាគត។
មជ្ឈមណ្ឌលភាសា Aiiត្រូវបានចាត់ទុកថាជាសាលាដែលមានភាពលេចធ្លោ និងជាជម្រើសដ៏ល្អនៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអប់រំភាសាអង់គ្លេស និងភាសាចិន ។ ខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗ ដែលធ្វើឲ្យអាណាព្យាបាលសិស្ស សម្រេចចិត្តដាក់កូននៅមជ្ឈមណ្ឌលភាសា Aii ៖
១. ថ្លៃសិក្សាគឺមានតម្លៃសមរម្យ និងមានអាហាររូបករណ៏ដ៏សម្បូរបែប
២. កាលវិភាគសិក្សាអាចបត់បែនបានសម្រាប់គ្រួសារ សិស្ស និងអ្នកជំនាញ
៣. សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មានជំនាញខ្ពស់ក្នុងការបង្រៀនភាសារអង់គ្លេស និងភាសាចិន
៤.កម្មវិធីសិក្សាបានបំផុសគំនិតដោយអាមេរិកខាងជើង ដែលធ្វើឲ្យមានភាពរីកចំរើនឡើង ជាមួយនិងវិធីសាស្ត្របង្រៀននៅសតវត្សរ៍ទី២១នេះ។
៥. ការរៀបចំ TOEFL និងការធ្វើតេស្តសាកល្បង ដើម្បីតាមដានវឌ្ឍនភាពក្នុងការសិក្សា
៦.បរិក្ខាទំនើបៗ ធ្វើឲ្យការសិក្សារបស់សិស្សមានភាពសប្បាយរីករាយ សុវត្ថិភាព និងមានប្រសិទ្ធភាព។
៧.ចូលរួមសកម្មភាពក្នុងកម្មវិធីសិក្សាដោយក្នុងនោះរួមមាន ការជជែកដេញដោល ការប្រកួតនិយាយជាសាធារណៈ ការប្រកួតប្រកបពាក្យ ការប្រកួតសរសេរអក្សផ្ចង់ ការប្រកួតសរសេរអត្ថបទ ដំណើរទស្សនៈកិច្ច ចុះកម្មសិក្សា ជាដើម។
៨. មានឱកាស ទៅសិក្សានៅបរទេសតាមរយៈភាពជាដៃគូជាមួយប្រទេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស ចិន និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី ជាមួយ (SOGO និង (ICES)។
មាតាបិតាសិស្សដែលចង់ផ្តល់ឲ្យកូនរបស់លោកអ្នកក្នុងការចាប់ផ្តើមមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កូនរបស់អ្នកដំបូង ឬក៏សិស្សដែលត្រៀមសម្រាប់កាសិក្សាសាកលវិទ្យាល័យនៅបរទេស ឬអ្នកជំនាញចង់ជំរុញអាជីពរបស់អ្នកឲ្យកាន់តែខ្លាំង មជ្ឈមណ្ឌលភាសា Aii មានកម្មវិធីល្អៗត្រឹមត្រូវសម្រាប់លោកអ្នក។
ជាមួយការអប់រំប្រកបដោយគុណភាព គ្រូដែលមានទឹកចិត្តល្អប្រកបដោយគុណធម៏ នឹងធ្វើឲ្យជីវិតរបស់អ្នកមានការផ្លាស់ប្តូរទៅរកភាពជោគជ័យ លោកអ្នកអាចចាប់ផ្តើមនៅទីនេះជាមួយ Aii ។
សម្រាប់ព័ត៏មានបន្ថែមពីការសិក្សា លោកអ្នកអាចអញ្ជើញទៅកាន់សាខាដែលនៅជិតលោកអ្នក ដើម្បីសាកសួរព័ត៏មានបន្ថែមអំពីការចុះឈ្មោះ ការធ្វើតេស្ត និងឱកាសក្នុងការបានអាហារូបករណ៍។
មជ្ឍមណ្ឌលភាសា Aii បានដំណើរការឈានមុខគេ២០ឆ្នាំមកហើយនៅកម្ពុជា “ចាប់ផ្តើមរៀនភាសារបស់អ្នកនៅ Aii មាគា៍ឆ្ពោះទៅកាន់ពិភពលោក”៕



