យុវជន-ចំណេះជំនាញ Apr 25, 2019 | 14:55 PM

ស្អាត​ហើយថែមទាំងពូកែទៀត!​ ​មកស្គាល់សិស្ស​ឆ្នើមនិទ្ទេស​ A ទាំង១៥រូបរបស់ AIS

image

លោកស្រី រស់ យ៉ាណា ប្រធាន​ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានអបអរសាទរ​ចំពោះ​លទ្ធផលនេះ​។ លោកស្រី បន្តថា បន្ថែមពីនេះ​អ្វី​ដែល​គួរ​ឱ្យកត់​សម្គាល់ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងទទួល​បាន​សិស្ស​និទ្ទេស A​ ចំនួន​១០​នាក់​ច្រើន​​ជាង​គេ​ក្នុងចំណោម​សាលា​ចំណេះ​ទូទៅ​ឯកជន​ល្បីៗ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា។ ដោយឡែក សាខា​ទួលគោ​ក​នៅ​តែ​រក្សា​បាន​សិស្ស​និទេ្ទស A ០៤ ​នាក់ដូចឆ្នាំមុន ខណៈ​ទូទាំង​ប្រទេស​ឆ្នាំមុន​មាន​ចំនួន​៤២៤​នាក់​ថយ​មក​នៅ​ត្រឹម​២៩០នាក់។ រីឯសាខាចាក់អង្រែ​ទទួល​បាន​សិស្ស​និទ្ទេស A ០១នាក់ ទន្ទឹមនឹងឆ្នាំមុនមិនមាន។

ថ្ងៃ​នេះ ឌិ អ៊ីនខន រ៉ូស្ទ័រ សូម​​​​​បង្ហាញមុខសិស្សនិទ្ទេសAទាំង១៥នាក់ របស់​សាលារៀន អន្តរទ្វីប អាមេរិកាំង​។ ពួកគេ​មិនត្រឹម​តែ​ស្រស់ស្អាត​ប៉ុណ្ណោះទេ ថែមទាំងជាសិស្សពូកែ​នៅក្នុង​ថ្នាក់​ ​និងជាសិស្ស​ពូកែ​ជួរ​មុខនៅ​ថ្នាក់​ជាតិផង​ដែរ។​

១.​​ប៉ែន ភិរាជ

យុវសិស្ស​ ​​ប៉ែន ភិរាជ គឺជាសិស្សថ្នាក់ទី១២ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ​​ភីរាជគឺជា​បេក្ខជន​ដែល​ទទួល​បាននិទ្ទេស A នៅលំដាប់ពិន្ទុខ្ពស់ជាងក្នុងចំណោមសិក្សានុសិស្សទាំង១៥របស់ AIS គឺ ៩៩.៩៩៤​ ពីការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ២០ សីហា ២០១៨​។

២.​​ម៉ៅ ច័ន្ទបរមី​

​យុវតីវ័យ១៧ឆ្នាំរូបនេះ ​​​គឺជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ទី១២ ឃ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅសេទុង។​ នាងគឺជាកូនរបស់គ្រូ​​បង្រៀននៅសាលាបឋមសិក្សាមួយនៅរាជធានីភ្នំពេញ និងមាន​ម្តាយជាស្រ្តីមេផ្ទះ។​​ បេក្ខជននិទ្ទេស A ​​​ រូបនេះ ​នៅលំដាប់ ពិន្ទុ ៩៩.៩៩១។

៣.​ជាម ច័ន្ទសុមេធា​

​​សិស្សឆ្នើមនិទ្ទេស A ម្នាក់នេះ​ ​​​ស្ថិតក្នុងលំដាប់ពិន្ទុ ៩៩.៩៧៤​​ ​​​​​​​ហើយរូបគេក៏ជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់​ផងដែរ​។​ សុមេធា ជាសិស្សរៀននៅថ្នាក់ទី១២ ច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅសេទុង។

៤.ជា ស្រីនា

​​​​យុវតីដ៏ស្រស់ស្អាតរូបនេះ គឺជាប្រធានថ្នាក់ទី១២ ង​ នៅសាលាឯកជន​ដែលល្បីខាងរឹតបន្តឹងវិន័យ​​ AIS សាខាម៉ៅ​​សេទុង។ ហើយនាងតែងទទួលបានការសរសើរពីគ្រូ និងមិត្តរួមថ្នាក់ថាជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់​។ ក្នុងការ​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ​​​ឆ្នាំ​​​២០១៨ យុវតីវ័យ​១​៨ឆ្នាំម្នាក់នេះ ​ទទួលបាន និទ្ទេស A លំដាប់ពិន្ទុ ៩៩.៩៦៥។

៥.ម៉ៃ សុលិសា

លិសា​គឺជាបេក្ខជននិទ្ទេសA​​ទី៥ របស់​​AIS ​លំដាប់ ពិន្ទុ ៩៩.៩៦០។ នាង​រៀននៅថ្នាក់ទី១២ ក ​សាខាទួលគោក​។

​៦.ហេង វិជ្ជា

មានសម្បុរស ខ្ពស់ យុវសិស្ស​ ​ហេង វិជ្ជា គឺសិស្សលេចធ្លោម្នាក់ នៅក្នុងថ្នាក់ទី១២ គ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅសេទុង។​ ​​​​​វិជ្ជា ជាសិស្សនិទ្ទេស A លំដាប់ពិន្ទុ​ ៩៩.៨៧៥។

៧.ពេជ ស្រីនីន

​​ស្រីនីន គឺជា​សិស្សតែម្នាក់គត់ និងដំបូងគេ សម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំងសាខាចាក់អង្រែ ដែលទទួលបាននិទ្ទេស​​​ A ចាប់តាំងពីសាខាមួយនេះបានចាប់កំណើត នៅតំបន់នោះ។ ​យុវតីវ័យ១៨ឆ្នាំរូបនេះ  រៀននៅថ្នាក់ទី១២ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ​សាខាចាក់អង្រែ​ ហើយនាងក៏ជាសិស្សពូកែម្នាក់ផ​ងដែរ។ ​​ ​ស្រីនីនជាសិស្សនិទ្ទេសAម្នាក់ ក្នុងចំណោមសិស្សនិទ្ទេស A ទាំង​២៩០នាក់ ដែលមានលំដាប់ពិន្ទុ៩៩.៨៥២។

៨.លី ហ្គេចហួយ​​

មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត តែយុវតីលី ​ហ្គេចហួ​យ ក៏ជាសិស្សពូកែ​ម្នាក់ នៅក្នុងថ្នាក់ទី១២ ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ សិស្សនិទ្ទេស A រូបនេះ ​​​​ស្ថិត​ក្នុងលំដាប់ពិន្ទុ ៩៩.៨៣៨។ ហ្គេចហួយ បាន​និយាយ​ថា ​នាង​ធ្លាប់តែ​ជាក្មេងស្រីម្នាក់ ដែលមិនសង្វាតនឹងការសិក្សាកាលពីនៅក្មេង មិននឹកស្មាន​ថា​នាង​ទទួល​បាន​ជោគ​ជ័យ​បែបនេះឡើយ។​

៩.សម្បត្តិ ឧត្តរាវត្តី

ក្មេងស្រីម្នាក់នេះ ជាសិស្សថ្នាក់ទី១២ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាខាទួលគោក។ ​នាងជាសិស្សនិទ្ទេសA លំដាប់ពិន្ទុ ៩៩.៨២៩។

១១.កៅម៉េង ហេងលី ​​

មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ​ហេងលី បានប្តូរ​មករៀន នៅទីក្រុងភ្នំពេញកាលពីបួនឆ្នាំមុន និងជាសិស្សថ្នាក់ទី១២ ឃ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ យុវសិស្ស វ័យ​​​១៨ ឆ្នាំ​ម្នាក់​នេះ​បាន​និយាយ​ថា ប្រសិនបើ​មិន​បាន​ប្តូរ​មករៀន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ទេ​ រូបគេ​ប្រហែល​គ្មាន​វាសនា​ក្លាយ​ជា​សិស្ស​​​និទ្ទេស​ A ក្នុងសម័យ​ប្រឡង​ដ៏តឹង​រ៉ឹង​នេះ​ឡើយ ព្រោះ​តែកន្លង​មករូ​បគេគឺ​ជាអតីត​សិស្ស​ចូលចិត្ត​គេច​សាលា​ម្នាក់​។ ​​ហេងលី​ ជាសិស្ស ​​និទ្ទេសA លំដាប់ពិន្ទុ​ ៩៩.​៨១៤។

១១.ឆៃ លីសួង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​​​​​កូនស្រីទោល​ដែលមានឪពុកម្តាយនៅក្រៅប្រទេស ហើយសព្វថ្ងៃរស់នៅតែជាមួយជីដូនជីតា ​ក្មេងស្រីម្នាក់ គឺជាសិស្សពូកែម្នាក់នៅថ្នាក់ទី១២ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ ​​​​រៀននៅថ្នាក់ទី១២ នាងតែង​ទទួលបាននិទ្ទេស A ប្រចាំ​ខែ​ ដោយ​មិនដែលរំលងមួយខែណាឡើយ។ ​​សិស្សនិទ្ទេសAរូបនេះ នៅលំដាប់ពិន្ទុ ​៩៩.៨០៨ ។​

១២. ហ៊ាង ធាឫទ្ធិ

​មិនចាញ់​សិស្សផ្សេងទៀតដែរ ធាឬទ្ធិ ក៏ត្រូវបានគេចាត់ទុកជាសិស្សពូកែម្នាក់នៅ​ក្នុងថ្នាក់ផងដែរ។ ​​យុវសិស្សរូបនេះ ជាសិស្សថ្នាក់ទី​១២ គ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅ​សេទុង។ ​ធាឬទ្ធិ ជាសិស្សនិទ្ទេសA លំដាប់ពិន្ទុ ៩៩.​៨០៧។

១៣.ស៊ីម ឡេងអាន

​ឡេងអាន គឺមិត្តរួមថ្នាក់​របស់យុវតីរូបស្អាត ហ្គេចហ៊ុយ។ ​​ទាំងពីរនាក់ ពូកែមិនចាញ់គ្នាឡើយ។ ក្នុងការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​​ឆ្នាំ​​​២០១៨ ​យុវសិស្សរូបនេះ​ទទួលបាន និទ្ទេស A លំដាប់ពិន្ទុ៩៩.៨០៧។

១៤.ឈួ អ៊ីហុង

ទោះជាកូន​កំព្រាឪពុក តែឈួ អ៊ីហុង គឺ​ជាសិស្សស្រីឆ្នើមម្នាក់ប្រចាំសាលាអន្តរទ្វីប​អាមេរិក។​ នាងរៀននៅថ្នាក់ទី១២ ឃ សាខាម៉ៅសេទុង។ ក្នុងសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០ សីហា ២០១៩ សិស្សឆ្នើមរូបនេះ ប្រលងនៅមណ្ឌលប្រលងផ្សារដើមថ្កូវ បន្ទប់លេខ១ តុលេខ២០ និង​ទទួលបាននិទ្ទេស A ​លំដាប់ពិន្ទុ៩៩.៧៨៧។

១៥.ស៊ីថុន សេដ្ឋាវិន

មិនមែនជាសិស្សពូកែលេចធ្លោនៅក្នុងថ្នាក់ សេដ្ឋាវិន មិននឹកស្មានឡើយថានាងទទួលបាននិទ្ទេស A។ តែយ៉ាងណា​ការទទួលបានលទ្ធផលល្អប្រសើរ​​​នេះ ក៏មិនមែនជារឿង​ចៃដន្យដែរ ​​សម្រាប់ក្មេងស្រីស្រស់ស្អាតម្នាក់នេះ ព្រោះ​នាង​ជាសិស្សម្នាក់ដែលប្រឹងប្រែងរៀនខ្លាំង។ កូនស្រីមន្រ្តីរាជការនៅ​ក្រសួងសេដ្ឋកិច្ច​រូបនេះ ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ៩៩.៧៧០៕