អប់រំ Dec 26, 2022 | 15:00 PM

សិស្ស Aii សាខាសៀមរាប រៀបចំពិធីបុណ្យណូអ៊ែលប្រមូលថវិកាជូយសិស្សក្រីក្រក្នុងសហគមន៍

image

កម្មវិធីសប្បុរសធម៌នេះ​ ​បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាសៀមរាប​ ​កាលពីថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​សម្រាប់ថ្នាក់ភាសាអង់គ្លេស​ ​​ម្រិ​​ ​Pre​-​kid​ 1 ​រហូតដល់ថ្នាក់មនុស្សធំ​ ​ប្រមាណជាង​ ​នាក់

កញ្ញា​ ​គង់​ ​​ក្ខិ​ណា​ ​នាយិកា​ ​នៃមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាសៀមរាប​ ​បានលើកឡើងថា​ ​គោលដៅរបស់កម្មវិធីនេះ​ ​គឺរៀបចំដើម្បីបង្កើនបរិយាកាសរីករាយក្នុងឱកាសបុណ្យណូអ៊ែល​ ​និងឆ្លងឆ្នាំសកលដែលនឹងខិតជិតមកដល់ឆាប់ៗខាងមុខនេះ​ ​ជាពិសេស​ ​គឺសាលា​ ​ក៏ដូចជាសិស្សានុសិស្ស​ ​បានសហការគ្នាបង្កើតកម្មវិធីសប្បាយ​ ​ដើម្បីរៃអង្គាសទឹកប្រាក់ជូនទៅដល់សាលារៀនដាច់ស្រយ៉ា​ ​ក៏ដូចជាជួយដល់សិស្សដែលមានជីវភាពខ្វះខាតនៅក្នុងសហគមន៍

កញ្ញា​ ​បញ្ជាក់ដូច្នេះ​ ​«កម្មវិធីនេះរួមមានការសម្ដែងទេពកោសល្យពិសេសរបស់សិស្សានុសិស្ស​ ​កម្មវិធីប្ដូរកា​ដូ ​ការប្រកួត​ម្លៀ​បំពាក់​ ​តា​ណូអ៊ែ​ដែលស្រស់ស្អាតជាងគេ​ ​ការលេងល្បែងប្រជាប្រិយ​ ​និងការសម្តែងប្លែកៗ​ ​ជាងនេះទៅទៀតសិស្សក៏អាចបរិច្ចាគ​ម្ភារៈ​ប្រើប្រាស់រួចរួមមាន​ ​​ម្លៀ​បំពាក់​ ​ស្បែកជើង​ ​កាតាប​ ​សៀវភៅ​ ​​ម្ភារៈ​សិក្សាជាដើមដល់កុមារកំព្រា​ ​ជាការចូលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌​ ​ហើយថវិកាដែលយើងប្រមូលបានមានជិត​ ​ដុល្លារ​ ​នឹងគ្រោងចុះជួយដល់សហគមន៍ដូចដែលយើងបានធ្វើកន្លងមក»

នាយិការូបនេះ​ ​កត់សម្គាល់ថា​ ​កម្មវិធីនេះប្រព្រឹត្តទៅយ៉ាងរលូន​ ​ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សានុសិស្ស​ ​ក៏ដូចជាមាតាបិតា​ ​អ្នកអាណាព្យាបាលសិស្សផងដែរ

គួរជម្រាបថា​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ (​Aii​) ​គឺជាមជ្ឈមណ្ឌលដែលមានមូលដ្ឋានលើស្តង់ដារអាមេរិកខាងជើងដែលមានឯកទេសខាងភាសា​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​ផ្តល់ជូននូវកម្មវិធីបណ្ដុះបណ្ដាលភាសាអង់គ្លេស​ ​ចិន​ ​និងថៃ​ ​និងវគ្គត្រៀម​ ​TOEFL​ ​ដើម្បីបំពេញតម្រូវការផ្សេងៗរបស់អ្នកសិក្សាគ្រប់វ័យ

តោះ ​ចុះឈ្មោះចូលរៀននៅ​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​វគ្គសិក្សាថ្មី​ ​ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ​ ​និងចូលរៀននៅថ្ងៃទី​ ​ខែមករា​ ​ឆ្នាំខាងមុខនេះ​ ​សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ​ ​​ ​​ ​​ ​និង​ ​​ ​