យុវជន-ចំណេះជំនាញ Jan 08, 2019 | 15:54 PM

សិស្ស AIS ២រូប ត្រូវ​បាន​ជ្រើស​តំណាង​កម្ពុជា ត្រៀម​ប្រកួត​អូឡាំ​ព្យាដ ទ្វីប​អាស៊ី (APhO) …

image

សិស្សានុ​សិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ពីររូប ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និងកីឡា ជ្រើស​រើស​ជា​បេក្ខជន តំណាង​កម្ពុជា ត្រៀម​ខ្លួន​ឡើង​យន្ត​ហោះ​ទៅ​ប្រកួត​ប្រជែង​រូបវិទ្យា​អូឡាំព្យាដ ទ្វីបអាស៊ី (APhO) លើក​ទី​២០ នៅ​ប្រទេស​អូស្ត្រាលី ក្នុង​ឆ្នាំ​២០១៩ នេះ។​

សិស្សពូកែ​ទូទាំង​ប្រទេស ផ្នែករូប​វិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នោះគឺ យុវតី លឹម ឆេងហ៊ុយ និង​យុវសិស្ស សុខ ហ្វុយហូង សព្វថ្ងៃ​នេះ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​សាលារៀន​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ។​

គួររម្លឹកថា មុននឹងឡើង​ទៅប្រកួត​ប្រជែង​រូបវិទ្យា​អូឡាំព្យាដ ទ្វីបអាស៊ី (APhO) លើក​ទី២០ នៅ​ប្រទេស​អូស្ត្រាលី យុវជន​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​កម្មវិធី​រៀន​បំប៉ន​បន្ថែម ថ្នាក់​ក្រោយ​បរិញ្ញា​បត្រ ផ្នែក​រូបវិទ្យា សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ហ្វឹក​ហ្វឺន​សមត្ថ​ភាព​បន្ត​ទៀត មុន​នឹង​ឈាន​ទៅ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ។ នេះបើ​តាម​ក្រសួង​អប់រំ យុវជន និងកីឡា ជម្រាប​ជូន​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជ​ធានី​ភ្នំពេញ​។