យុវជន-ចំណេះជំនាញ Apr 30, 2019 | 13:12 PM

សិស្ស​ ​Aii​ ​បង្កើត​កម្មវិធី​អាហារ​មិត្តភាព​បញ្ចប់​វគ្គសិក្សា​ក្រោម​បរិយាកាស​ដ៏​​រីករាយ​

image



​ក្នុង​បរិយាកាស​ដ៏​សែន​រីករាយ​ ​កញ្ញា​ ​ឃួន​ ​យ៉ា​ណែ​ត​ ​គ្រូ​ភាសាអង់គ្លេស​ ​នៃ​មជ្ឈមណ្ឌល​ភាសា​អេ​ ​អាយ​ ​អាយ​ ​បានឱ្យ​ដឹង​ថា​ ​កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​គោល​បំណង​​និង​ជំរុញ​ឱ្យ​សិស្សានុសិស្ស​កាន់តែ​មាន​ភាព​ស្និត​ស្នាល​និង​គ្នា​ ​ព្រមទាំង​ជាមួយ​គ្រូ​ផង​ដែរ​។​ ​ជាង​នេះ​ទៅទៀត​នោះ​ ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ ​ដោយ​យល់ថា​ទោះបីជា​ថ្ងៃ​ចុងក្រោយ​ដែល​បាន​សិក្សា​ជាមួយគ្នា​ក៏​ពិតមែន​ ​តែ​ភាព​សប្បាយរីករាយ​ ​ចំណងមិត្តភាព​មិន​បាត់បង់​ទៅតាម​នោះ​ទេ​។​

​ទោះបី​នេះ​ជា​ពេលវេលា​សិក្សា​ជួបជុំគ្នា​ដ៏​ខ្លី​ ​តែ​កញ្ញា​សង្ឃឹមថា​ ​អានុ​ស្សា​វរីយ៍​មួយ​នេះ​ ​បួ​ក​រួម​និង​បទ​ពិ​សោ​ធ​ថ្មី​ៗ​ ​ដំ​បូ​ន្មាន​ល្អ​ៗ​ ​ពាក្យដាស់តឿន​ ​លើកទឹកចិត្ត​ ​និង​បង្ហាត់បង្រៀន​ដោយ​​ភាព​អត់ធ្មត់​ ​ដែល​បាន​ផ្តល់​ឱ្យ​សិស្ស​កន្លងមក​ ​ពួក​គ​នឹង​មានការ​ចងចាំ​ក្នុង​ជីវិត​របស់​ពួកគេ​ ​ហើយក៏​បាន​បង្កើត​ចំណងមិត្តភាព​ដោយ​ស្នាម​ញញឹម​​ជាមួយនឹង​រឿងរ៉ាវ​រាប់មិនអស់​ទៀតផង​។​

​អម​ជាមួយគ្នា​នេះ​ ​យុវ​សិស្ស​ ​អុត​ ​សុ​ម៉ា​នី​តា​ ​បាន​សម្តែង​នូវ​ក្តី​សប្បាយរីករាយ​តាមរយៈ​ការសិក្សា​កម្មវិធី​ភាសាអង់គ្លេស​របស់​គេ​ថា​ ​ការសិក្សា​នៅ​ទីនេះ​រូបគេ​ទទួល​បាន​ចំណេះដឹង​ជាច្រើន​ដូចជា​ការ​អាន​បាន​ល្អ​ ​និយាយ​ភាសាអង់គ្លេស​បាន​ល្អ​ ​សរសេរ​បាន​ល្អ​ ​និង​ស្គាល់​មិត្តភក្តិ​បាន​ច្រើនជាង​មុន​ផង​ដែរ​។​ ​

​សុ​ម៉ា​នី​តា​ ​និយាយ​រៀបរាប់​ទាំង​ទឹកមុខ​ពោរពេញ​ដោយ​អារម្មណ៍​រំភើប​ថា​ ​ការបង្កើត​នូវ​កម្មវិធី​នេះ​ឡើង​ពិតជា​មាន​សារៈសំខាន់​ចំពោះ​រូបគេ​ផ្ទាល់​ ​និង​មិត្តភក្តិ​ដទៃ​ទៀត​ ​ព្រោះ​សកម្មភាព​ទាំងអស់​នេះ​ ​ពួកគេ​នឹង​ចងចាំ​ទុក​នូវ​រាល់​សកម្មភាព​នៃ​ការចែក​រំលែក​ចំណេះ​ដឹង​ចំពោះ​គ្នា​កន្លងមក​។​

​គួរ​បញ្ជាក់​ថា​ ​មជ្ឈមណ្ឌល​ភាសា​អេ​ ​អាយ​ ​អាយ​ ​តែងតែ​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​គឺ​ជំរុញ​ឱ្យ​សិស្ស​ទទួល​បាន​នូវ​អារម្មណ៍​​ស្រស់​ស្រាយ​​សប្បាយ​ចិត្ត​នៅពេល​ដែល​ពួកគេ​ត្រូវ​បែក​ពី​មិត្ត​រួម​ថ្នាក់​ ​លោកគ្រូ​អ្នកគ្រូ​របស់​គេ​ ​ដែល​ទាំងអស់​នេះ​បាន​ឆ្លុះ​បញ្ជាំ​ង​ពី​មនោសញ្ចេតនា​ដ៏​ជ្រៀល​ជ្រៅ​នឹង​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​៕​