Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Jul 15, 2019 | 16:18 PM

សិស្ស​អាន​សៀវភៅ​ច្រើន​ ទទួល​បាន​បណ្ណ​សរសើរ​ ពី​បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​

សិស្ស​អាន​សៀវភៅ​ច្រើន​ ទទួល​បាន​បណ្ណ​សរសើរ​ ពី​បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​

អ្នកស្រី​បញ្ជាក់​ថា​ ជានិច្ច​ជា​កាល​ក្នុង​មួយ​ឆមាស​ម្តង​ បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ តែងតែ​ប្រគល់​បណ្ណ​សរសើរ​ដល់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ​ ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ និង​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​សកម្មភាព​ដ៏​ល្អ​នេះ​ និង​សម្រាប់​សិស្សានុសិស្ស​ផ្សេងទៀត​ គួរ​យក​គំរូ​តាម​។

កត្តា​ដែល​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​បណ្ណ​សរសើរ​ពី​បណ្ណាល័យ​ ក៏​ព្រោះតែ​ពួកគេ​បាន​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​សកម្មភាព​បណ្ណាល័យ​ និង​បាន​បរិច្ចាគ​សៀវភៅ​ផ្ទាល់ខ្លួន​មកកាន់​បណ្ណាល័យ​។ ជាង​នេះ​ទៅទៀត​ រៀងរាល់​ពេលទំនេរ​ពី​ការសិក្សា​ពួកគេ​តែង​ចំណាយពេល​វេលា​ មក​អាន​សៀវភៅ​បន្ថែម​សិក្សា​យ៉ាង​យក​ចិត្ត​​ទុកដាក់​ គោរពវិន័យ​ក្នុង​បណ្ណាល័យ​ និង​មិន​បង្ក​ភាព​រញ៉េរញ៉ៃ​ដល់​អ្នកដទៃ​។ កត្តា​ទាំងនេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​បណ្ណាល័យ​មួយ​នេះ​ មិន​អាច​មើល​រំលង​ទម្លាប់​ដ៏​ល្អ​មួយ​នេះ​បាន​។

ក្នុង​ឱកាស​ប្រគល់​បណ្ណ​សរសេរ​នេះ​ដែរ​ សិស្សានុសិស្ស​ បាន​សម្តែង​នូវ​ភាព​សប្បាយរីករាយ​ និង​ត្រេកអរ​ជា​ខ្លាំង​ ដែល​បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ បាន​ផ្តល់​ជូន​នេះ​ ហើយ​នេះ​ក៏​ផ្នែក​មួយ​ជួយ​ជំរុញ​ឱ្យ​ពួកគេ​កាន់តែ​មាន​ទឹកចិត្ត​ខិតខំ​ចូលរួម​ទម្លាប់​នេះ​ជា​បន្ត​ទៀត​ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​ភាព​ រីកចម្រើន​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សតិបញ្ញា​ ស្មារតី​ខ្លួនឯង​ផ្ទាល់​ ​;ក្នុង​គ្រួសារ​ និង​សង្គមជាតិ​ផង​ដែរ​។

សិស្សានុសិស្ស​ ដែល​ខិតខំ​ចំណាយពេល​វេលា​មក​អាន​សៀវភៅ​ច្រើន​ ​និង​បាន​ចូលរួម​យ៉ាងសកម្ម​រាល់​កិច្ចការ​បណ្ណាល័យ​កន្លងមក​ ​ដែល​មាន​ចំនួន១៦នាក់​ ក្នុង​នោះ​ សិស្ស​សាខា​ ម៉ៅសេទុង​ មាន៥នាក់​ សាខា​ទួលគោក១០នាក់​ និង​សាខា​ចាក់​អង្រែ​ ៣នាក់​៕

អត្ថបទទាក់ទង