លទ្ធផលកើនឡើងនេះ ធ្វើឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងមានសិស្សជាប់និទ្ទេស A កើនឡើងដល់១៣ សាខាទួលគោក កើន៧នាក់ និងសាខាចាក់អង្រែ កើនដល់២នាក់។
នេះជាមោទនភាពថ្មីមួយទៀតរបស់សាលារៀន អន្តរទ្វីប អាមេរិកាំ ដែលមានទទួលបាននិទ្ទេស A រហូតដល់ទៅ២៣នាក់ឯណោះ កើនឡើង៧នាក់ បើធៀបនឹងឆ្នាំសិក្សា២០១៦-២០១៧កន្លងទៅ សិស្សនិទ្ទេស A មានត្រឹមតែ ១៦នាក់ប៉ុណ្ណោះ។
ប៉ុន្មានថ្ងៃមុន ឌិ អ៊ីនធ័រខន រ៉ូស្ទ័របានបង្ហាញ សិស្សនិទ្ទេស A ចំនួន១៥នាក់រួចមកហើយ ថ្ងៃនេះយើងនឹងបង្ហាញសិស្សនិទ្ទេស A ចំនួន៨នាក់បន្ថែមទៀត ក្រោយពីក្រសួងបានស្រង់ពិន្ទុមុខវិជ្ជាគណិតឡើងវិញ។ ពួកគេសុទ្ធតែមានសមត្ថភាព ដែលគ្រូ និងមិត្តរួមថ្នាក់គ្រប់គ្នាទទួលស្គាល់ថាជាសិស្សពូកែ រីឯលំដាប់ពិន្ទុថ្មីទើបទទួលបាន ក៏ខ្ពស់មិនធម្មតាដែរ។
តើពួកគេជាអ្នកណា?
១.ថង វិមានសិទ្ធ លំដាប់ពិន្ទុ៩៩.៩៧៩ រៀននៅថ្នាក់ទី១២ ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង
២.ព្រហ្ម ឫទ្ធីរុទ្រ លំដាប់ពិន្ទុ ៩៩.៨៩១ រៀននៅថ្នាក់ទី១២ ឃ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
៣.ប៉ែន លីសា លំដាប់ពិន្ទុ ៩៩.៨៣៦ រៀននៅថ្នាក់ទី១២ ង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង
៤.លឹម អៀងគង់ លំដាប់ពិន្ទុ ៩៩.៨១៣ រៀននៅថ្នាក់ទី១២ ឃ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
៥.វិចិត្រ វីរៈយុត្ត លំដាប់ពិន្ទុ ៩៩.៧៨៦ រៀននៅថ្នាក់ទី១២ គ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
៦.ចេង សាយសេង លំដាប់ពិន្ទុ៩៩.៧៤៨ រៀននៅថ្នាក់ទី១២ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង
៧. សុវុឌ្ឍ ឆវីវណ្ណ លំដាប់ពិន្ទុ ៩៩.៦៩០ រៀននៅថ្នាក់ទី១២ ច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង
៨.ប៊ិន គីវ៉ារី លំដាប់ពិន្ទុ៩៩.៦៥៩ រៀននៅថ្នាក់ទី១២ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ