ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Feb 05, 2024 | 17:19 PM

សិក្ខាសាលាស្តីពី «តួនាទីសំខាន់របស់មាតាបិតាក្នុងការចិញ្ចឹមកូនពីអាយុ ១៣ ដល់២០ឆ្នាំ»

image

ភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានរៀបចំសិក្ខាសាលាស្តីពី «តួនាទីសំខាន់របស់មាតាបិតាក្នុងការចិញ្ចឹមកូនពីអាយុ ១៣ ដល់២០ឆ្នាំ» ដោយទទួលបានការចូលរួមយ៉ាងសកម្មពីឪពុកម្តាយ និងសិស្សានុសិស្ស។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឡើងធ្វើបទបង្ហាញសម្រាប់សិក្ខាសាលានេះ និងបានជំរុញឱ្យមានបរិយាកាសសហការ និងគាំទ្រពីសំណាក់អ្នកអាណាព្យាបាល និងសិស្សានុសិស្សដើម្បីស្វែងយល់ពីតួនាទីយ៉ាងសំខាន់របស់ឪពុកម្តាយ ក្នុងការចិញ្ចឹមបីបាច់កូន។ ក្នុងនោះ មានការពិភាក្សាលើប្រធានបទដូចជា ការលូតលាស់របស់សិស្សានុសិស្សក្នុងវ័យជំទង់ ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងអត្ថប្រយោជន៍នៃការប្រើប្រាស់ពីរភាសា (Bilingualism)៕