អប់រំ Jan 31, 2023 | 16:52 PM

សាលារៀន អន្តរទ្វីប អាមេរិកាំង ប្រគល់មេដាយមាស និងរង្វាន់លើកទឹកចិត្តជាច្រើនដល់សិស្សនិទ្ទេស A

image

រង្វាន់លើកទឹកចិត្តដែលត្រូវបានប្រគល់ជូនដោយផ្ទាល់ពីសំណាក់​ ​លោកស្រី​ ​រស់​ ​យ៉ាណា​ ​ប្រធាន​ ​នៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ជំនួសមុខ​ឱ្យ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​រួមមាន​ ​មេដាយមាសនិទ្ទេសA​ ​គ្រឿង​ ​កុំព្យូទ័រយួរដៃ​ ​គ្រឿង​ ​​ណ្ណ​សរសើរ​ ​ព្រមទាំងបាច់ផ្កាដ៏ស្រស់ស្អាតផងដែរ

ក្នុងឱកាសដ៏វិសេសវិសាលនេះ​ ​លោកស្រី​ ណឹ​​ ​កញ្ញា​ ​បង្រៀនឯកទេសរូបវិទ្យានៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាទួលគោក​ ​បាន​ឱ្យ​ដឹងពីចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះ​ «នេះជាសមិទ្ធផលមួយដែលល្អបំផុតសម្រាប់ពួកយើងទាំងអស់គ្នា​ ​ដោយពួកយើងបានរួមគ្នាបង្កើតកម្មវិធីដ៏មានអត្ថន័យនេះឡើង​ ​ហើយនាងខ្ញុំក៏ដូចជាលោកគ្រូ​ ​អ្នកគ្រូ​ ​និងបុគ្គលិក​ ​គ្រប់ជាន់ថ្នាក់​ ​គឺពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះប្អូនទាំងអស់គ្នាដែលបានសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន​ ​ដោយទទួលបាននិទ្ទេសA​ ​ជាងនេះទៅទៀតនោះប្អូនទាំងអស់គ្នានឹងត្រូវឈានទៅដល់ជីវិតសិក្សានៅមហាវិទ្យាល័យ​ ​អ្នកគ្រូជឿជាក់ថា​ ​ទុនជោគជ័យនៅថ្នាក់វិទ្យាល័យ​ ​ប្អូននឹងបន្តភាពជោគជ័យនៅមហាវិទ្យាល័យ​ ​ក៏ដូចជាពេលអនាគតផងដែរ»

ជាមួយនឹងគ្នានេះ​ ​យុវតី​ ហ្គូ​​ ​យូអ៊ី​ ​តំណាងសិស្សនិទ្ទេសA​ ​ទាំងនាក់​ ​បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួន​ ​ក៏ដូចជាផ្តាំផ្ញើទៅសិស្សប្អូនថា​ ​សិស្សនិទ្ទេសA​ ​ទាំងអស់ការរៀនគឺមិនដូចគ្នាទេ​ ​មិនដូចគ្នាមានន័យថា​ ​ប្អូនមានតិចនិក​ ​វិធីសាស្ត្ររៀនយកនិទ្ទេសល្អ​ ​ទៅតាមចំណង់ចំណូលចិត្ត​ ​ដោយមិនត្រូវដាក់សម្ពាធលើខ្លួនឯង​ ​រៀនរហូតភ្លេចបាយភ្លេចទឹក​ ​ភ្លេចថែទាំសុខភាព​ ​រៀនតាមចិត្តនឹកឃើញ​ ​ចង់រៀនក៏រៀន​ ​មិនចង់រៀនក៏មិនរៀននោះទេ​ ​ពោលគឺចេះគ្រប់គ្រងពេលវេលារៀន​ឱ្យ​បានច្បាស់លាស់សម្រាប់ខ្លួនឯង​ ​និងសួរខ្លួនឯងថា​ ​ចូលចិត្តរៀនបែបណាទើបទទួលបានលទ្ធផលល្អ

សិស្សឆ្នើមនិទ្ទេសA​ ​យុវតី​ ហ្គូ​​ ​យូអ៊ី​ ​បាននិយាយទាំងទឹកមុខញញឹមយ៉ាងដូច្នេះ​ ​«អ្វីដែលខ្ញុំចង់ផ្តាំផ្ញើទៅប្អូនជំនាន់ក្រោយ​ ​សំខាន់បំផុតគឺពួកយើងត្រូវយល់ពីខ្លួនឯង​ឱ្យ​បានច្រើនថា​ ​វិធីសាស្ត្រមួយណាដែលសក្តិសម​ ​នឹងខ្លួនឯងហើយវាពិតជាមានប្រសិទ្ធភាពខ្ពស់ចំពោះខ្លួនឯង​ ​អ៊ីចឹងនៅពេលដែលយើងរកឃើញវិធីសាស្ត្រហ្នឹងហើយ​ ​គឺយើងមិនមែនតែជោគជ័យត្រឹមថ្នាក់ទី១​ ​ទេ​ ​គឺយើងអាចប្រើប្រាស់វាទៅថ្ងៃមុខបានទៀត​ ​មួយវិញទៀត​ ​ខ្ញុំគិតថា​ ​ពួកយើងត្រូវតែមានមហិច្ឆតាតែក្នុងន័យនេះ​ ​មិនមែនបានន័យថា​ ​យើងជឿជាក់ហួសហេតុពេកទេ​ ​តែត្រូវមានគោលដៅខ្ពស់​ ​ហ៊ានគិត​ ​ហ៊ានស្រមៃ​ ​ហើយហ៊ានធ្វើ»

ជាមួយអារម្មណ៍រំភើបសប្បាយរីករាយមិនអាចកាត់ថ្លៃបាន​ ​លោក​ ហ្គូ​​ ​សេងអៀវ​ ​ដែលត្រូវជាអ្នកណាព្យាបាលយុវតី​ ហ្គូ​​ ​យូអ៊ី​ ​បានផ្តាំផ្ញើ​ ​និងថ្លែងអំណរគុណ​ ​ដល់សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ដែលបានផ្តល់ការអប់រំដែលសមស្របទៅតាមកម្មវិធីសិក្សាដ៏មានគុណភាព

លោកបន្ថែមថា​ ​ភាពជោគជ័យរបស់សិស្សម្នាក់ៗ​ ​កត្តាសំខាន់បំផុត​ ​គឺការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ខ្លួនផង​ ​មានការតម្រង់ទិសពីខាងសាលាដែលជាកត្តាមិនអាចខ្វះបាន

ទន្ទឹមនឹងនោះលោក​ ហ្គូ​​ ​សេងអៀវ​ ​ក៏បានលើកឡើងយ៉ាងដូច្នេះ​ ​«ការបណ្តុះបណ្តាលសមត្ថភាព​ ​និងការអប់រំកូន​ ​មិនត្រឹមតែជាបន្ទុករបស់សាលានោះទេ​ ​ក្នុងនាមជាអ្នកអាណាព្យាបាល​ ​យើងក៏មានទំនួលខុសត្រូវ​ ​និងកាតព្វកិច្ចចាំបាច់ផងដែរ​ ​ក្នុងការចូលរួមសហការជាមួយសាលា​ ​បើនិយាយពីការរៀនសូត្រកូនខ្ញុំមិនដែលធ្វើ​ឱ្យ​ឪពុកម្តាយព្រួយបារម្ភច្រើននោះទេ​ ​គាត់មានភាពច្បាស់លាស់ក្នុងការសិក្សា​ ​ក្នុងនាមជាឪពុក​ ​យើងតែងតែចង់ការពារកូន​ ​បង្រៀនគាត់ពីមេរៀនជីវិតសំខាន់​ ​តែខ្ញុំគិតថា​ ​អ្វីដែលយើងគួរធ្វើក្រៅពីអាណាព្យាបាល​ ​គឺត្រូវធ្វើជាមិត្តរបស់កូនផងដែរ​ ​ហើយខ្ញុំគិតថា​ ​ក្នុងនាមជាឪពុកម្តាយ​ ​ត្រូវដឹងពីចំណុចខ្លាំង​ ​និងចំណុចខ្សោយរបស់កូន​ ​ជាពិសេសគឺចំណង់ចំណូលចិត្ត​ ​ទេពកោសល្យរបស់ពួកគេ​ ​គឺមិនទាក់ទងតែការរៀនក្នុងសាលាមួយមុខនោះទេ»

ពាក់ព័ន្ធបញ្ហានេះ​ ​លោកស្រី​ ​រស់​ ​យ៉ាណា​ ​ប្រធាន​ ​នៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បានលើកឡើងថា​ «ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់​ ​នៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក​ ​លោកស្រី​ ​មាតាបិតា​ ​អ្នកអាណាព្យាបាល​ ​និងសិស្សានុសិស្សទាំងអស់ដែលតែងតែគាំទ្រ​ ​និងមានទំនុកចិត្តបន្តការអប់រំជាមួយសាលាយើងខ្ញុំ»

លោកស្រីមើលឃើញថា​ ​ភាពជោគជ័យរបស់សិស្សានុសិស្សនៅថ្ងៃនេះ​ ​គឺចំពោះលោកស្រី​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​គណៈគ្រប់គ្រងសាលារៀន​ ​បុគ្គលិកគ្រប់ផ្នែក​ ​ក៏ដូចជាអ្នកណាព្យាបាលទាំងអស់​ ​គឺពិតមានមានអារម្មណ៍ត្រេកអរ​ ​និងមានមោទនភាពបំផុត

ប្រធានសាលារៀនរូបនេះ​ ​បាននិយាយថា​ «ប្អូនបន្តចូលរួមនឹងទទួលយកអ្វីដែលថ្មី​ ​អ្វីដែលល្អ​ ​អ្វីដែលប្រសើរសម្រាប់ខ្លួនឯងនៅក្នុងការចូលរួមយកមកប្រើប្រាស់ក្នុងប្រទេសយើងវិញ​ ​ដើម្បី​ឱ្យ​សង្គមជាតិយើងមានភាពសម្បូរសប្បាយ​ ​ហើយក៏ដើម្បីទាក់ទាញប្អូនទាំងអស់​ឱ្យ​មានការខំប្រឹង​ ឱ្យ​មានការភាពប្រសើរដូចជាសិស្សច្បងមុន»

សូមជម្រាបជូនថា​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​គឺជាសាលាអប់រំចំណេះទូទៅឯកជនមួយទទួលស្គាល់ដោយក្រសួងអប់រំ​ ​យុវជន​ ​និងកីឡា​ ​ដែលមានកម្មវិធីសិក្សាបែបខ្មែរ​-​អាមេរិកាំង​ ​ចាប់ពីថ្នាក់ក្រោម​ត្តេយ្យ​សិក្សាដល់ថ្នាក់ទី១​ ​បច្ចុប្បន្នសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​កំពុងដំណើរការចំនួន​ ​សាខាក្នុងរាជធានីភ្នំពេញ​ ​មួយសាខានៅខេត្តសៀមរាប​ ​និងមួយសាខានៅខេត្តតាកែវ​ ​នៃប្រទេសកម្ពុជា

រូបភាព៖ លីម សុខលីម