Stand with Cambodia — Together for Our Future
នយោបាយ Sep 27, 2022 | 14:22 PM

សម្តេច ហ៊ុន សែន អញ្ជើញប្រធានក្រុមប្រឹក្សាអឺរ៉ុបមកធ្វើទស្សនកិច្ចនៅកម្ពុជា

សម្តេច ហ៊ុន សែន អញ្ជើញប្រធានក្រុមប្រឹក្សាអឺរ៉ុបមកធ្វើទស្សនកិច្ចនៅកម្ពុជា

សម្ដេចបានបញ្ជាក់ដែរថា​ ​យើងមានកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអឺរ៉ុប​ ​ហើយម្ដេចក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន​-​អឺរ៉ុប​ ​រំឭកខួបអនុ​ស្សា​រី​យ៍​នៅទីក្រុង​ព្រុ​សែល​ ​តាមការអញ្ជើញរបស់អឺរ៉ុបនេះដូចគ្នា

លោក​ ​Charle​s ​Mi​c​hel​ ​បានមានប្រសាសន៍ថា​ ​លោកពិតជារីករាយចំពោះកិច្ចសហប្រតិបត្តិការរបស់អឺរ៉ុបជាមួយនឹងអាស៊ាននាពេលនេះ​ ​លោកក៏បានសុំពិគ្រោះយោបល់ផ្លាស់ប្ដូរមតិជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយ​ក្រែ​​ ​បញ្ហាសមុទ្រចិនខាងត្បូង​ ​កិច្ចការងារសន្តិភាពនៅមីយ៉ា​ន់​ម៉ា​ ​ហើយក៏ពិភាក្សាពីស្ថានភាពជាទូទៅរបស់ពិភពលោកផងដែរ

ក្នុងជំនួបនេះ​ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បានមានប្រសាសន៍ពាក់ព័ន្ធនឹងសភាពការណ៍នៅមីយ៉ា​ន់​ម៉ាជូនទៅលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប​ ​អំពីកិច្ចខិតខំរបស់សម្ដេចក្នុងការជួយមីយ៉ា​ន់​ម៉ា​ ​ក្នុងក្របខណ្ឌសម្ដេចជាប្រធានអាស៊ាននៅឆ្នាំនេះ​ ​ដោយសម្ដេចចាត់ទុកថា​ ​ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ​ ​កម្ពុជា​ ​មានការប្រឈមជាច្រើនដោយសារស្ថានភាពតំបន់និងពិភពលោក​ ​ជាពិសេសដូចជា​ ​មីយ៉ា​ន់​ម៉ាជាដើម​ ​ដោយសម្ដេចនឹងព្យាយាមខិតខំ​ ​ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ

ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង​ ​សម្ដេចបានគូសបញ្ជាក់ថា​ ​ឆ្នាំនេះ​ ​គឺជាខួបលើកទីនៃសមុទ្រចិនខាងត្បូង​ ​ដែលបានចុះហត្ថលេខា​ ​រវាងអាស៊ានជាមួយប្រទេសចិន​ ​នៅរាជធានីភ្នំពេញ​ ​ឆ្នាំ​ ​ឥឡូវនេះឆ្នាំ​ ​ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ​ ​គឺការបន្តអនុវត្ត​ឱ្យ​បានពេញលេញនូវ​ ​DO​C ​ហើយសម្ដេច​ ​ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់​ ​គឺថាយើងខិតខំជំរុញការចរចា​ ​ដើម្បីចេញនៅ​ ​CO​C ​នៅពេលខាងមុខនេះ​ ​ទោះបីមានការលំបាកក៏ដោយ​ ​

សម្ដេច​តេជោ ​ក៏បានបញ្ជាក់អំពីស្ថានភាពនៅអឺរ៉ុបទាក់ទងនឹងសង្គ្រាមនៅអ៊ុយ​ក្រែ​​ ​ហើយឯកឧត្តម​ ​Charle​s ​Mi​c​hel​ ​ក៏បានបញ្ជាក់ដែរពីការផ្លាស់ប្ដូរយោបល់ដោយភាពស្មោះត្រង់​ ​ជាពិសេសទៀត​ ឱ្យ​មានការទុកចិត្តគ្នា​ ​

លោក​ ​Charle​s ​Mi​c​hel​ ​បានថ្លែងអំណរគុណចំពោះសម្ដេចដែលបានអញ្ជើញលោកទៅចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ​ហើយលោកក៏បានអរគុណចំពោះសម្ដេចដែលនឹងទៅចូលរួមប្រជុំនៅទីក្រុង​ព្រុ​សែល​ ​នាពេលខាងមុខនេះ​ ​ហើយលោកក៏អរគុណសម្ដេចនូវការផ្ដល់​ស្សនៈ​ទានចំពោះស្ថានភាពអន្តរជាតិ​ ​ជាពិសេសចំពោះបញ្ហាសមុទ្រចិនខាងត្បូង​ ​និងស្ថានភាពសង្គ្រាមនៅអ៊ុយ​ក្រែ​

លោក​ ​Charle​s ​Mi​c​hel​ ​ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុបជាមួយអាស៊ាន​ ​គឺមានសារៈសំខាន់ណាស់​ ​ទោះបីអ្វីដែលយើងកំពុងប្រឈមមានការលំបាកក៏ដោយ​ ​ប៉ុន្តែយើងមាន​ស្សនៈ​ដាច់ដោយឡែកដ៏សំខាន់​ ​ដោយយើងខិតខំរកមធ្យោបាយ​ ​ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបជាមួយនឹងអាស៊ាន​ ​ហើយបានចែករំលែកនូវ​ស្សនៈ​អំពីភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិកនិងចិន​ ​ក៏ដូចជាបញ្ហាទាក់ទងនឹង​រុស្ស៊ី​ផងដែរ