Stand with Cambodia — Together for Our Future
នយោបាយ Oct 04, 2022 | 13:24 PM

សម្ដេច ហ៊ុន សែន៖ ឆ្នាំនេះគឺជាឆ្នាំដ៏មមាញឹកនិងមានសារៈសំខាន់សម្រាប់កម្ពុជា

សម្ដេច ហ៊ុន សែន៖ ឆ្នាំនេះគឺជាឆ្នាំដ៏មមាញឹកនិងមានសារៈសំខាន់សម្រាប់កម្ពុជា

​សម្តេច​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​ ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​ ​គឺជា​ពេលវេលា​មួយ​ដ៏​សមស្រប​ ​និង​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការផ្លាស់ប្ដូរ​យោបល់​ ​និង​ការ​ដកស្រង់​នូវ​បទពិសោធន៍​ជាក់ស្តែង​ ​ព្រមទាំង​ធាតុ​ចូល​ល្អ​ៗ​ដែល​នឹង​ទទួល​បាន​តាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នកជំនាញ​វិ​ស័​យ​កីឡា​និង​កិច្ចពិភាក្សា​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​នេះ​ ​ពីព្រោះ​នៅ​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​ត្រូវ​បាន​ផ្ដល់​ការ​គាំទ្រ​ ឱ្យ​ធ្វើជា​ប្រធាន​ក្រុម​ ​ប្រឹក្សា​កីឡា​ស៊ី​ហ្គេ​ម​និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ ​ហើយនឹង​រៀបចំ​ការប្រកួតកីឡា​ក​ម្រិ​ត​អន្តរជាតិ​ដ៍​ធំ​នេះ​នៅ​ព្រះរាជាណាចក្រកម្ពុជា​។​

​សូម​ជម្រាប​ថា​ ​មហាសន្និបាត​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​ ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ការ​ជជែក​ពិភាក្សា​លើ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី​ ​ហើយ​ត្រូវ​បាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​។​ ​មហាសន្និបាត​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​ ​មាន​ប្រតិភូ​ផ្នែក​កីឡា​ប្រមាណ​៣​៣​៦​រូប​ ​មកពី​៥​៥​ប្រទេស​ជុំវិញ​ពិភពលោក​។​ ​ក្នុង​នោះ​មាន​ប្រតិភូ​មកពី​បណ្តា​ប្រទេស​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​ ​ចំនួន​៤​៥​ប្រទេស​ ​ព្រមទាំង​ប្រទេស​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ ​ចូលរួម​សង្កេតការណ៍​ប្រមាណ​១​០​ប្រទេស​ទៀត​។​ ​ក្រៅពីនោះ​ ​ក៏មាន​ប្រតិភូ​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​មួយ​ចំនួន​ទៀត​ផង​ដែរ​៕​
​