Stand with Cambodia — Together for Our Future
សុខភាពទូទៅ Sep 06, 2022 | 08:30 AM

វេជ្ជបណ្ឌិត គួច ម៉េងលី៖ យកក្រចកដៃខ្វេះអាចម៍ច្រមុះ អាចធ្វើឱ្យច្រមុះរលាករ៉ាំរ៉ៃ

វេជ្ជបណ្ឌិត គួច ម៉េងលី៖ យកក្រចកដៃខ្វេះអាចម៍ច្រមុះ អាចធ្វើឱ្យច្រមុះរលាករ៉ាំរ៉ៃ

លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ជំនាញផ្នែកសុខភាពទូទៅនិងសុខភាពសាធារណៈបានលើកឡើងថា​ ​ប្រសិនបើយកក្រចកដៃឧបករណ៍រឹងទៅឆ្កឹះអាចម៍ច្រមុះ​ ​ច្រមុះយើងនឹងរលាក​ ​ព្រោះភ្នាសច្រមុះមនុស្សយើងស្ដើងខ្លាំងណាស់​ ​នៅពេលរលាក​ ឱ្យ​តែកណ្តាស់​ ឱ្យ​តែដកដង្ហើមធំ​ ​​ឱ្យ​តែស្ងាប​ ​នោះស្បែកច្រមុះនឹងដាច់​ ​ហើយនឹងហូរឈាមភ្លាម​ ​ជួនកាលអាចនឹងរលាករ៉ាំរ៉ៃក៏មានដែរ

​​លោកវេជ្ជបណ្ឌិតបន្តថា​ ​នៅពេលមានអាចម៍ច្រមុះ​ ​វានឹងធ្វើ​ឱ្យ​យើងដកដង្ហើមមកឈឺ​ ​ទើស​ ​រមាស់​ ​ពេលយើងប៉ះទៅលើវា​ ​វាឈឺ​ ​ព្រោះអាចម៍ច្រមុះនិងកោសិកាក្នុងច្រមុះអត់ត្រូវគ្នាទេ​ ​ហេតុនេះ​ ​ធ្វើ​ឱ្យ​យើងត្រូវឆ្កឹះវាចេញ​ ​លុះដល់ឆ្កឹះយូរទៅ​ ​កោសិកានៅខាងក្នុងនឹងកកិត​ ​ការកកិតជារឿយៗ​ ​ធ្វើ​ឱ្យ​ច្រមុះមានដំបៅ​ ​ដែលមិនអាចព្យាបាលមួយអាទិត្យជានោះទេ​ ​ហើយថ្ងៃក្រោយក៏អត់ជាដែរ​ ​វាទៅជារ៉ាំរ៉ៃ

​​លោកវេជ្ជបណ្ឌិតបានណែនាំថា​ ​បើចង់បង្ការបញ្ហាដែលកើតឡើងពីការខ្វេះអាចម៍ច្រមុះ​ ​គឺត្រូវខ្វេះ​ឱ្យ​មានក្បួនត្រឹមត្រូវ​ ​ពោលនៅពេលងូតទឹកព្រឹករួច​ ​សូមយកក្រដាសទន់ក្រណាត់​ជូ​តមាត់មកត្បារច្រមុះតិចៗ​ ​នោះអាចម៍ច្រមុះនឹងដោយមកទាំងដុំ​ ​ការធ្វើដូច្នេះ​ ​វានឹងលែងមានអាចម៍ច្រមុះពេញមួយថ្ងៃ