Stand with Cambodia — Together for Our Future
កសិកម្ម Aug 20, 2022 | 13:36 PM

វៀតណាម ចាំទិញស្រូវប្រជាកសិករខ្មែរ កំពុងមានទីផ្សារខ្ពស់ ខណៈវៀតណាមខ្វះអង្ករនាំចេញទៅប្រទេសទី៣

វៀតណាម ចាំទិញស្រូវប្រជាកសិករខ្មែរ កំពុងមានទីផ្សារខ្ពស់ ខណៈវៀតណាមខ្វះអង្ករនាំចេញទៅប្រទេសទី៣

បើតាមសមត្ថកិច្ចដែលជើងនៅកំពង់កាណូតប្រឡាយទាហាន​ ​បានឲ្យដឹងថា​ ​រយៈពេលជិត​ ខែមកនេះគិតចាប់ពីអំឡុងខែ​ កក្កដាដល់ថ្ងៃទី​ សីហានេះ​ ​ក្រុមឈ្មួញវៀតណាម​ ​ខ្វះស្រូវផលិតអង្ករ​ ​នាំចេញ​ ​ទៅក្រៅប្រទេស​ ​បានយកទូកកាណូតប៉ុកចៃធំ​ ​ឆ្លងដែនចូលមកកម្ពុជា​ ​តាមច្រកផ្លូវទឹក​ ​ប្រឡាយទាហាន​ ​ស្ថិតនៅចំណុចភូមិព្រៃ​ល្ល័ ​ឃុំថ្មីស្រុកកំពង់រោ​ទ៌ ​ដើម្បីមកចាំទិញស្រូវ​ ​ពីក្រុមអាជីវករ​ ​និងប្រជាកសិករខ្មែរយើង

សមត្ថកិច្ចបន្តថា​ ​ស្រូវមានតិចតួចខណៈស្រូវវស្សា​ ​មិនទាន់មានទុំច្រើន​ ​ចំណែកស្រូវរដូវប្រាំងផុត​ ​នៅដើមខែកក្កដា​ ​ហើយភាគីឈ្មួញវៀតណាមមានតម្រូវការស្រូវខ្ពស់ដើម្បីផលិតអង្ករនាំចេញទៅប្រទេសទី​ ​ទើបឈ្មួញវៀតណាម​ ​យកទូកកាណូតឆ្លងដែនចូលមកចតចាំទិញស្រូវខ្មែរយើង​ ​ខណៈកន្លងទៅ​ ​អាជីវករនិងប្រជាកសិករខ្មែរយើង​ ​នាំគ្នា​ដឹ​កស្រូវមកល​ក់​នៅកំពង់កាណូតប្រឡាយទាហាននេះ​ ​តាមគោយន្ត​ ​កាឡេថង​ ​តាមរថយន្តមកចាំ​ ​ឈ្មួញវៀតណាមយកទូកចូលមកទិញស្រូវនិង​ដឹ​កស្រូវ​ ​ចេញទៅប្រទេសវៀតណាម

ប្រភពពីសមត្ថកិច្ច​ ​បន្ថែមថាដោយឈ្មួញវៀតណាមខ្វះស្រូវនាំចេញ​ ​នៅជាងខែចុងក្រោយនេះ​ ​ស្រូវមានទីផ្សារ​ ​តម្លៃខ្ពស់​ ​ស្រូវស្ងួត​ ​ស្រូវអ៊ី​អ៊ែ ​ក្នុងគីឡូក្រាមតម្លៃ​ ​​ ​​ដុ​ស្មើ​ ​រៀល​ ​បើប្រៀបធៀប​ ​ស្រូវរដូវវស្សា​ ​កន្លងទៅ​ ​មានតម្លៃទាប​ ​ក្នុងគីឡូក្រាមតម្លៃ​ ​​ដុ​ទៅ​ ​​ដុ​​ ​បើគិតជាប្រាក់រៀលត្រឹមរៀលទៅរៀលប៉ុណ្ណោះទៅតាមហាងឆេងប្ដូរប្រាក់

ប្រជាពលរដ្ឋបានលើកឡើងថា​ ​នៅពេលស្រូវវស្សា​ ​បានផល​ ​ចាប់ពីខែតុលា​ ​ដល់ខែវិច្ឆិកា​ ​ចាប់ផ្តើមច្រូតកាត់​ ​គឺឈ្មួញវៀតណាម​ ​ចូលមកប្រមូលទិញ​ ​គឺវៀតណាមចាប់ផ្តើម​ ​ទម្លាក់តម្លៃស្រូវខ្មែរ​ ​មូលហេតុ​ ​ដោយទីផ្សារខ្មែរយើងពឹងផ្អែកលើគេ​(​វៀតណាម​)​ទាំងស្រុង​ ​ហើយប្រជាពលរដ្ឋរស់នៅតាមព្រំដែន​ ​លើកឡើងថា​ ​ប្រសិនបើ​ ​ឈ្មួញវៀតណាមមិនចូលមកទិញ​ ​ស្រូវ​ ​ទៀត​ ​គឺមានការប្រឈមកាន់តែខ្លាំង​ ​ដូច្នេះដើម្បីរក្សាទីផ្សារស្រូវ​ ​ឲ្យមានតម្លៃ​ ​ទីផ្សារនៅលើសហគមន៍កសិករខ្មែរ​ ​ប្រជាពលរដ្ឋបានសំណូមពរសូមឲ្យ​ន្ន្ទី​រក​សិម្ម​រុក្ខាប្រម៉ាញ់និងនេសាទខេត្ត​ ​ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ​ ​និងក្រសួងពាណិជ្ជកម្ម​ ​អាជ្ញាធរពាក់ព័ន្ធ​ ​ផ្សេងទៀត​ ​បង្កើន​ ​ការប្រមូលទិញស្រូវពីប្រជាកសិករ​ ​និងបង្កើនការផលិតអង្ករនាំចេញឲ្យបានច្រើន​ ​ដើម្បីធានាទីផ្សារស្រូវអង្ករជូនប្រជាពលរដ្ឋដែលជាអ្នកផលិត​ ​ទទួលបាននូវជីវភាពល្អប្រសើរ​ ​មិនខាត់ធន់​ ​ជុំពាក់ធនាគារ​ ​ស្វាយរៀង