គ្រប់ឪពុកម្តាយគ្រប់រូបតែងតែស្រមៃចង់ឱ្យកូនរបស់ខ្លួនក្លាយជាមនុស្សឆ្លាតវៃ។ ប៉ុន្ដែការអប់រំកូនឱ្យល្អមិនមែនជារឿងងាយទេ ព្រោះកូនខ្លះចូលចិត្តផ្អែម ខ្លះចូលចិត្តប្រៃ ខ្លះចូលចិត្តល្វីងតិចៗ ឬល្វីងខ្លំាង។ ក្នុងនាមជាឪពុកម្ដាយ នៅពេលខ្លះត្រូវចេះផ្ស៊ាំចរិតពួកគេ។ សម្រាប់កូនល្វីងត្រូវអប់រំតាមល្វីង កូនកផ្អែមអប់រំតាមផ្អែម ដោយគ្មានការគាបសង្កត់ ឬបំបាក់ទឹកចិត្តឡើយ។ ឪពុកម្ដាយដែលល្អ គឺចេះយល់ចិត្តពីតម្រូវការកូនរបស់ខ្លួន មិនមែនធ្វើការតាមទំនើងចិត្តអាងខ្លួនជាឪពុកម្ដាយទេ។ ថ្ងៃនេះ គេហទំព័រ ឌិអ៊ីនធ័រខន រ៉ូស្ទ័រ សូមណែនាំវិធីសាស្រ្តអប់រំកូន ទាំង១០ ដែលជនជាតិជ្វីហ្វតែងតែបង្រៀនកូនឱ្យមានភាពឆ្លាតវៃ។
១. បង្រៀនឱ្យកូនចេះឯករាជ្យ និងចេះម្ចាស់ការលើខ្លួនឯង
ក្នុងគ្រួសារទូទៅតែងតែប្រាប់កូនចៅរបស់គេថា ជិវិតកូននឹងជោគជ័យ បើសិនជាជឿថាកូនអាចធ្វើបាន។ ខណៈពេលដែលជនជាតិជ្វីសប្រាប់កូនចៅថា «ជីវិតកូនជោគជ័យ បើសិនជាកូនអាចធ្វើអ្វីៗគ្រប់យ៉ាងបានដោយខ្លួនឯង។»
២. រឿងគ្រប់យ៉ាងតែងតែពិបាកមុន ទើបស្រួលពេលក្រោយ
ដើម្បីឱ្យកូនម្ចាស់ការលើខ្លួនឯង ឪពុកម្ដាយគ្រប់រូបត្រូវទទួលស្គាល់ និងសរសើរការខិតខំរបស់កូន។ ជាពិសេសគាំទ្រនិងលើកទឹកចិត្តកូនឱ្យធ្វើដោយខ្លួនឯង ព្រោះរាល់ការងារ ឬទម្លាប់ដំបូងវាមិនងាយស្រួលទេ។
៣. ទុកចិត្តជាការលើកទឹកចិត្តសំខាន់បំផុត
ការលើកទឹកចិត្តដោយរង្វាន់ ស្ករគ្រាប់ ជាជម្រើសមួយ តែមិនមែនល្អបំផុតនោះទេ។ ការលើកទឹកចិត្តសំខាន់បំផុត គឺការទុកចិត្តរាល់សកម្មភាពដែលកូនធ្វើដោយខ្លួនឯង និងចាំទម្រង់ទិសកូនជានិច្ច។
៤. កត្តាខាងក្រៅ ឬរបស់ក្រៅខ្លួនមិនមែនជារឿងសំខាន់
ឪពុកម្តាយមួយចំនួនតែងបងៀនកូនកុំឱ្យលេង ព្រោះខ្លាចប្រឡាក់ភក់ ឬសំលៀកបំពាក់មិនស្អាត នាំឱ្យក្រចកដៃមានមេរោគជាដើម។ ចំណែកជនជាតិជ្វីហ្វជឿថា ការសម្អាតខ្លួនប្រាណក្មេងស្អាតបាត និងមិនប្រឡាក់សោះ គឺជាការខាតពេលសម្រាប់ឪពុកម្តាយ និងកូនរបស់ពួកគេ។ ពួកគេគិតថា វាមិនប៉ះពាល់ដល់ការលូតលាស់របស់កូនគេ ហើយក្មេងៗក៏មិនខ្វល់ពីសភាពខាងក្រៅរបស់ពួកគេដែរ។
៥. ទទួលយកភាពគ្មានសណ្តាប់ធ្នាប់
ក្មេងៗជនជាតិជ្វីហ្វតែងតែរញ៉េរញ៉ៃ ប៉ុន្តែមិនមែនជាបញ្ហារំខានសម្រាប់ឪពុកម្តាយរបស់ពួកគេឡើយ ព្រោះគេយល់ថា ធម្មជាតិរបស់ក្មេង គឺគ្មានសណ្តាប់ធ្នាប់ រប៉ាត់រប៉ាយដូច្នេះឯង។
៦. លេងយូរ គង់តែហត់ទេ!
ជនជាតិជ្វីហ្វបណ្តោយឲ្យកូនរបស់ពួកគេលេងតាមចិត្ត មិនហាមឃាត់ថា កុំឱ្យប៉ះនេះ…. កុំឱ្យធ្វើនេះ ឬធ្វើនោះឡើយ ព្រោះគេជឿថា វាជាដំណាក់កាលសំខាន់សម្រាប់ក្មេងធ្វើអ្វីដែលគេចង់ធ្វើ។
៧. សេវីភាព ឆ្លាតវៃ
បើទោះជាក្មេងជនជាតិជ្វីហ្វ ត្រូវឪពុកម្តាយបើកសេរីភាពទូលំទូលាយ ក៏ប៉ុន្តែពួកគេក៏មានដែនកំណត់ផងដែរ ជាពិសេស ការមិនគោរពគ្រួសារ ពួកគេនឹងត្រូវទទួលការពិន័យ។
៨. ឪពុកម្តាយ គឺជាអ្នកដឹកនាំ (មេ)
គោរពឪពុកម្តាយ ជាមេដឹកនាំដ៏តឹងតែងបំផុតសម្រាប់ក្មេងជនជាតិជ្វីហ្វ ដែលគេគិតថា រឿងឪពុកម្តាយរបស់ពួកគេជារឿងសំខាន់ជាងរឿងផ្ទាល់ខ្លួនរបស់គេ។ ដូច្នេះពួកគេមិនត្រូវពឹងផ្អែកលើឪពុកម្តាយទាំងស្រុង ដើម្បីតែរឿងផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ មានន័យថា រឿងមួយចំនួន គឺពួកគេ «ធ្វើវាដោយខ្លួនឯង»។
៩. វិធីគ្រប់គ្រងក្មេង
នៅក្នុងគ្រួសារជនជាតិជ្វីហ្វមនុស្សម្នាក់មិនអាចដាក់ទណ្ឌកម្មកូនបានឡើយ។ ផ្ទុយទៅវិញច្បាប់ជាច្រើនត្រូវបានបង្កើតឡើងដោយផ្តល់ផលប្រយោជន៍សម្រាប់សកម្មភាពត្រឹមត្រូវរបស់ក្មេង។ ហេតុដូច្នេះហើយកុមារមិនគិតពីការពិន័យនោះទេ តែត្រូវគិតពីការរៀនកែតម្រូវអាកប្បកិរិយារបស់ពួកគេសម្រាប់ពួកគេទទួលបានផលល្អ។
១០. គ្រប់ការសម្រេចអ្វីមួយត្រូវបានលើកទឹកចិត្ត
អ្នកចិត្ដវិទ្យាសម័យថ្មីបានណែនាំកុំឱ្យសរសើរកូនខ្លាំងពេក នៅពេលឃើញកូនសរសេរក្រវីក្រវាស ព្រោះនាំឱ្យរាំងស្ទះដល់ការអភិវឌ្ឍរបស់ក្មេង។ ចំណែកឪពុកម្តាយជនជាតិជ្វីហ្វជឿជាក់ថា ទោះជាយ៉ាងណាក៏ដោយ នេះជាសមិទ្ធផលមួយត្រូវតែទទួលបានរង្វាន់ ឬលើកទឹកចិត្ត បន្ទាប់ពីណែនាំបន្ថែម។