Stand with Cambodia — Together for Our Future
កសិកម្ម Sep 20, 2022 | 10:22 AM

លោក គួច ម៉េងលី៖ ដើម្បីឱ្យប្រជាជនមានជីវភាពធូរធារ រដ្ឋគួរចែកដីឱ្យពួកគាត់មួយល្មមធ្វើចម្ការ

លោក គួច ម៉េងលី៖ ដើម្បីឱ្យប្រជាជនមានជីវភាពធូរធារ រដ្ឋគួរចែកដីឱ្យពួកគាត់មួយល្មមធ្វើចម្ការ

ក្នុងឱកាសចែករំលែកចំណេះដឹងស្តីពី​ “​និន្នាការការងារ​ ​មុខរបរ​ ​និងជំនាញនារយៈពេល​-​ឆ្នាំខាងមុខទៀត​” ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​មានប្រសាសន៍ថា​ ​កោះ​តៃ​វ៉ាន់ដែលចែកដីដល់ប្រជាជន​ឱ្យ​បង្កបង្កើនផលកសិកម្ម​ ​ហើយប្រមូលទិញផលពីប្រជាកសិករមកវិញ​ ​គឺបានធ្វើ​ឱ្យ​ជីវភាពរបស់គេមានភាពប្រសើរឡើង​ ​លោកបន្តថា​ ​«​ ​ចែកដី​ឱ្យ​ប្រជាជនម៉ាល្មមធ្វើចម្ការ​ ​ហាមលក់​ ​បើលក់យកវិញ​ ​លក់យកវិញ​ ​ក្នុងចំនួនឆ្នាំអ៊ីចឹងទៅ​ ​ហើយអ្នកឯងតម្រូវ​ឱ្យ​ធ្វើចម្ការលើដីហ្នឹង​ ​ហើយរដ្ឋធានាលើផលប្រយោជន៍​ ​ឬក៏ឯកជនធានាលើផលប្រយោជន៍នាំចេញ»

លោកស្រី​ ​តុង​ ​័ន្ទ​ធាង​ ​នាយការអង្គការសេដា​(C​EDA​C)​ក៏បានបង្ហាញការគាំទ្រផងដែរចំពោះគំនិតនេះ​ ​ហើយអ្នកស្រីបានលើកឡើងថា​ ​បើបានជាចែកដីជូនប្រជាពលរដ្ឋហើយនោះ​ ​គឺត្រូវតែរៀបចំជាហេដ្ឋារចនាសម្ពន្ធ​ ​ដូចជាផ្លូវថ្នល់​ ​មន្ទីរពេទ្យជាដើម​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋអាចរស់នៅមើលថែដំណាំរបស់ខ្លួនបាន​ ​«អ៊ីចឹងអាការចែកដីជូនប្រជាជនដែលអត់​ ​ដើម្បីគាត់ធ្វើកសិកម្មបាន​ ​ហើយយើងបង្រៀនបច្ចេកទេសគាត់ថែមទៀត​ ​ព្រមទាំងរកទីផ្សារ​ឱ្យ ​គឺជាគំនិតល្អ​ ​ដែលការងារហ្នឹង​ ​ទាំងអង្គការ​ ​សង្គមស៊ីវិល​ ​ទាំងរាជរដ្ឋាភិបាល​ ​បានធ្វើកន្លងមកច្រើន​ ​ប៉ុន្តែយើងនៅតែមិនទាន់ឆ្លើយតបបានដល់ប្រជាជនពេលលេញនៅឡើយ»

យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ​ ​នៃវិទ្យាស្ថាន​សិ្ថតិ ​ក្រសួងផែនការ​ឱ្យ​ដឹងថា​ ​កម្ពុជាមានចំនួនគ្រួសារប្រកបរបរកសិកម្មសរុប​ ​​ ​​ ​គ្រួសារ​ ​ក្នុងនោះ​,​​%​មានដីផ្ទាល់ខ្លួន​ ​ក្នុងចំណោមកសិករទាំងអស់គឺមានកសិករដែលមានកសិដ្ឋានខ្នាតតូច​,​​%​
អត្ថបទ​ ​រតនៈ