Stand with Cambodia — Together for Our Future
ប្រលោមជីវិត Feb 11, 2021 | 12:04 PM

រឿងព្រេង​ទាក់ទិន​នឹង​ទំនៀម​ដាក់​ផ្កា​ ​និង​ទៀន​ធូប​ក្នុង​ដៃ​ខ្មោច​

រឿងព្រេង​ទាក់ទិន​នឹង​ទំនៀម​ដាក់​ផ្កា​ ​និង​ទៀន​ធូប​ក្នុង​ដៃ​ខ្មោច​

អត្ថបទ​៖​វឿន​ ​ពិសី​

​មាន​រឿងដំណាល​ថា​ ​កាលពីមុន​មាន​ភិក្ខុ​មួយ​រូប​ ​មានឈ្មោះ​មិន​ប្រាកដ​។​ ​ញោមប្រុស​របស់​លោក​ជា​ព្រានព្រៃ​ ​សម្លាប់​សត្វ​ច្រើន​ណាស់​ ​តាំង​ពីក្មេង​ដល់​ចាស់​។​ ​លុះ​វេលា​ជិ​តនឹង​ស្លាប់​ ​គាត់​ភ្លឹក​ស្មារតី​ទៅ​ឃើញ​សត្វ​ដែល​ខ្លូ​ន​បាន​សម្លាប់​ដោយ​អកុសលចិត្ត​ ​ក៏​ស្រែក​ប្រាប់​ឱ្យ​ភិក្ខុ​ជា​កូន​ជួយ​។​ ​ភិក្ខុ​ជា​កូន​ដឹង​ថា​«​ញោម​មានកម្ម​ច្រើន​ ​បានជា​ភ្លឹក​ទៅ​ឃើញ​សត្វ​ធាតុ​ដូច្នេះ​»​។​ ​ទើប​ចាត់​មនុស្ស​ឱ្យ​រក​ផ្កា​ ​ទៀន​ ​និង​ធូប​ ​យកមក​ដាក់​ក្នុង​ដៃ​ញោមប្រុស​ ​រួច​ប្រាប់​ថា​ ​«​ចូរ​ញោម​ខំ​សំឡឹង​មើល​ផ្កា​ ​ទៀន​ ​និង​ធូប​ ​ជា​គ្រឿងបូជា​ព្រះរតនត្រ័យ​នេះ​ឱ្យ​ជាប់​»​។​ ​ញោមប្រុស​នៃ​ភិក្ខុ​នោះ​ ​កើត​សទ្ធា​ជ្រះថ្លា​ ​មានចិត្តជា​ ​កុសល​ ​ក៏​ធ្វើតាម​ពាក្យ​កូន​។​ ​លុះ​ដល់ស្លាប់​ទៅ​ ​គាត់​ក៏បាន​ទៅ​កើត​នៅ​នា​ស្ថាន​សូ​គ៌។​

​ព្រោះហេតុនេះ​ ​បានជា​មនុស្ស​ជំនាន់​ក្រោយ​ធ្វើតាម​ត​ៗ​គ្នា​មក​ ​ដោយ​ប្រាថ្នា​ ឱ្យ​អ្នកជំងឺ​យកគុណ​ព្រះ​រត​ប​ត្រ័យ​ជា​ទីពឹង​​។​

​រឿង​នេះ​ ​ក៏​ជាប់​ជា​ទំនៀម​រហូតមក​។​

​ប្រភព​៖​ ​ប្រជុំ​រឿងព្រេង​ខ្មែរ​ភាគ​ទី​៩​