អប់រំ Feb 13, 2023 | 11:39 AM

រដ្ឋមន្ត្រីក្រសួងអប់រំ តម្រូវឱ្យគ្រឹះស្ថានសិក្សាឯកជន លើកកម្ពស់ការសិក្សាភាសា វប្បធម៌ និងអរិយធម៌ខ្មែរ

image

លោក​ ​បានបញ្ជាក់ថា​ ​ចាប់ពីឆ្នាំសិក្សា​ ​​-​​ ​នេះតទៅ​ ​ក្រសួងអប់រំ​ ​យុវជន​ ​និងកីឡាសូមធ្វើ​ ​ការណែនាំដល់គ្រប់​ ​«គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន​ ​ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ»ដូចជា​ ​តម្រូវ​ឱ្យ​សិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ​ ​ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ​ ​ជាមុខវិជ្ជាកាតព្វកិច្ច​, ​គ្រឹះស្ថានសិក្សាត្រូវរៀបចំ​ ​និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្តីពី​ ​វប្បធម៌​ ​និងអរិយធម៌ខ្មែរ​, ​គ្រឹះស្ថានសិក្សាត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ​ ​និងមុខវិជ្ជាវប្បធម៌​ ​និងអរិយធម៌ខ្មែរ​ ​ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា​ ​តាមការកំណត់ដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត​ ​ដោយឡែករបស់​​​ក្រសួងអប់រំ​ ​យុវជន​ ​និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំដដែល​ ​បន្ថែមថា​ ​មន្ទីរអប់រំ​ ​យុវជន​ ​និងកីឡារាជធានី​ ​ខេត្ត​ ​ត្រូវផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ​ ​ដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន​ ​ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ​ ​ដើម្បីចូលរួមអនុវត្ត​ឱ្យ​មាន​ ​ប្រសិទ្ធភាពខ្ពស់