Stand with Cambodia — Together for Our Future
យុវជន-ចំណេះជំនាញ Aug 29, 2022 | 08:36 AM

រកឃើញជើងឯក នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២

រកឃើញជើងឯក នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២

កម្មវិធីនេះរៀបចំឡើងដោយក្រសួងបរិស្ថាន​ ​សហការជាមួយ​ ​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​និងមានការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធមួយចំនួន​ ​វេទិកាយុវជន​ ​ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ​ ​បានបិទបញ្ចប់​ ​ប្រកាសជ័យលាភី​ ​និងជូនរង្វាន់ដល់​យុ​សិស្ស​ ​ដែលមកពីសាលារៀនចំនួន​ ​ក្នុងចំណោមសាលរៀនចំនួន​ ​ជ្រើសរើសសម្រាប់វេទិកាឆ្នាំ​ ​​ ​កាលពីថ្ងៃសុក្រទី​ ​​ ​ខែសីហា​ ​ឆ្នាំ​ ​​ ​នៅខេត្តព្រះសី​នុ​

កម្មវិធីមានការចូលរួមពីលោក​ ​នេត្រ​ ​​ក្រ្តា ​រដ្ឋលេខាធិការក្រសួងបរិស្ថាន​ ​លោក​ ​ឡុង​ ​ឌី​ម៉ង់ ​អភិបាលរងនៃគណៈអភិបាលខេត្តព្រះសី​នុ ​និងមានការចូលរួម​ ​ថ្នាក់ដឹកនាំ​ ​និង​ន្រ្តី​រាជការក្រសួងបរិស្ថាន​ ​រដ្ឋបាលខេត្តព្រះសី​នុ ​នាយកសាសា​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​និងសិស្សានុសិស្សមកពីវិទ្យាល័យចំនួន​ ​មកពីខេត្តព្រះសី​នុ ​និងខេត្តកោះកុង



ចំពោះលទ្ធផលនៃការប្រកួតគឺ​ យុ​សិស្សមកពីវិទ្យាល័យហ៊ុន​ ​សែន​ ​កំពង់សីលា​ ​នៃខេត្តព្រះសី​នុ ​ទទួលបានជ័យលាភីលេខ​ ​ចំណែកវិទ្យាល័យហ៊ុនសែនព្រៃនប់​ ​ខេត្តព្រះសី​នុ ​ទទួលបានជ័យលាភីលេខ​ ​រីឯវិទ្យាល័យវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​បាក់ខ្ល​ ​ទទួលបានជ័យលាភីលេខ​ ​និងរង្វាន់កិត្តិយសបានប្រគល់ជូនគឺវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ស្មាច់ដែង​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​វាលរេញ​ ​និងវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​មិត្តភាព

លោក​ ​ឡុង​ ​ឌី​ម៉ង់ ​អភិបាលរងនៃគណៈអភិបាលខេត្តព្រះសី​នុ ​បានចាត់ទុកថាវេទិកានេះ​ ​បានលើកទឹកចិត្តដល់យុវជន​ ​យកចិត្តទុកដាក់ត្រងត្រាប់​ ​សិក្សាស្រាវជ្រាវ​ ​យកបទពិសោធន៍ល្អ​ ​ដើម្បីចែករំលែកចំណេះដឺ​ ​យ៉ាងទូលំទូលាយស្តីពីបរិស្ថាននេះផងដែរនិងបណ្តុះស្មារតីស្រឡាញ់បរិស្ថានកាន់តែខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ

ក្នុងឱកាសអញ្ជើញជាអធិបតីផ្តល់ពានរង្វាន់​ ​ដល់ជ័យលាភីទាំងអស់នាពេលនោះ​ ​លោក​ ​នេត្រ​ ​​ក្រ្តា ​រដ្ឋលេខា​ធិ​ក្រសួងបរិស្ថាន​ ​បានវាយតម្លៃខ្ពស់ចំពោះវេទិកាប្រកួតដែលយុវជនបានចូលរួមប្រកួតនេះគឹពិតជាបានដើរតួនាទីយ៉ាងសំខាន់ទៅលើការផ្សព្វផ្សាយបញ្ហាបរិស្ថាន​ ​និងពិសេសការបណ្តុះស្មារតី​ឱ្យ​ស្រឡាញ់បរិស្ថាន​ ​ទៅលើការបង្កើនចំណេះដឹងបរិស្ថាន

លោក​ ​នេត្រ​ ​​ក្រ្តា ​បានលើកឡើងថា​ ​កម្ពុជាកំពុងមានការរីកចម្រើនជឿនលឿន​ ​ដោយសារសុខសន្តិភាព​ ​និងស្ថេរភាពនយោបាយពេញលេញ​ ​ហើយ​ ​រាជរដ្ឋាភិបាលក៏បានគិតគូរពីការអភិវឌ្ឍប្រកបដោយចីរភាពគឺសំដៅលើការរីកចម្រើននៃសេដ្ឋកិច្ច​ ​ការរីកចម្រើននៃសង្គមជាតិ​ ​និងការយកចិត្តលើសកម្មភាពមេត្រីភាពបរិស្ថានកាន់តែខ្ពស់ជាងមុន​ ​លោករដ្ឋលេខាធិការ​ ​បានលើកឡើងថាវេទិកាយុវជនជជែកពិភាក្សាបរិស្ថានគឺជាមធ្យោបាយមួយក្នុងការចែករំលែក​ ​ព័ត៌មានបរិស្ថាន​ ​និងការស្រឡាញ់បរិស្ថានទៅកាន់ពលរដ្ឋដទៃទៀត​ ​បន្ថែមលើយន្តការផ្សេងៗទៀតដែល​ ​ក្រសួងបរិស្ថានបានរៀបចំឡើងក្នុងការបញ្ជ្រាបនិងផ្សព្វផ្សាយចំណេះដឹងបរិស្ថានក្នុងចំណោមប្រជាពលរដ្ឋ

លោក​ ​នេត្រ​ ​​ក្រ្តា ​បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានចំណេះដឹង​ ​និងព័ត៌មានបរិស្ថាន​ ​និងជាពិសេសនាយកដ្ឋានអប់រំបរិស្ថាន​ ​និងដៃគូពាក់ព័ន្ធ​ ​ដែលបានខិតខំបង្កើតកម្មវិធីផ្សព្វផ្សាយចំណេះដឹងបរិស្ថាន​ ​ដើម្បីលើក​ម្ពស់​សកម្មភាពកិច្ចគាំពារបរិស្ថាន​ ​ការគ្រប់គ្រងធនធានធម្មជាតិ​ ​ការអភិរក្សជីវៈចម្រុះ​ ​និងការរស់នៅដោយចីរភាព



សូមបញ្ជា​ស់​ថា​ ​វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន​ ​ឆ្នាំ​ ​ជាលើកទី​ ​និងជាលើកទីដែលបានរៀបចំនៅខេត្តព្រះសី​នុ ​ដែលបានចាប់ផ្ដើមតាំងពីខែមេសា​ ​ដល់ខែសីហា​ ​ឆ្នាំ​ ​និងបានចែកចេញជាបីវគ្គ​ ​គឺ​ ​វគ្គណែនាំ​ ​វគ្គប្រកួតដំបូង​ ​និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ​ ​វេទិកានេះដែរបានផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ​ ​ស្វែងរកទឡ្ហីករ​ណ៍​ថ្មីៗតាមបែបវិទ្យាសា​ស្រ្ត​គាំទ្រគោលជំហររបស់ខ្លួន​ ​ផ្លាស់ប្តូរចំណេះដឹង​ ​និងបទពិសោធន៍ពីបណ្តាវាគ្មិន​ ​និង​ន្រ្តី​ជំនាញផ្នែកបរិស្ថាន​ ​ព្រមទាំងបានចែករំលែកនូវចំណេះដឹងទាំងនោះ​ ​ទៅកាន់សាធារណជនទូទៅថែមទៀត​ ​ក្នុងការចូលរួមការគ្រប់គ្រងបរិស្ថានរបស់ប្រទេសកម្ពុជានាថ្ងៃអនាគតកាន់តែល្អប្រសើរ

យុ​សិស្សមកពីវិទ្យាល័យចំនួន​ ​នៅក្នុងខេត្តព្រះសី​នុ ​និងខេត្តកោះកុង​ ​បានចូលរួមប្រកួតក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន​ ​ឆ្នាំ​ ​ហើយក្នុងនោះវិទ្យាល័យចំនួន​ ​បានឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្ររួមមាន​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ព្រៃនប់​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ស្មាច់ដែង​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​វាលរេញ​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​កំពង់សីលា​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​មិត្តភាព​ ​និងវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ប៉ាក់ខ្ល​ ​ដែលបានធ្វើការពិភាក្សាលើប្រធានបទសំខាន់ចំនួនគឺ
ប្រធានបទទី​ ​ការអប់រំបរិស្ថាននៅវត្តអារាមមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរឥរិយាបទស្រលាញ់បរិស្ថានជាងនៅសាលារៀន
ប្រធានបទទី​ ​សំណល់ប្លាស្ទិកគឺជាប្រភពចម្បងនៃការបំពុលបរិស្ថានសមុទ្រ
ប្រធានបទទី​ ​ការបង្កើតមុខរបរ​ឱ្យ​សហគមន៍មូលដ្ឋានបានចូលរួមចំណែកដល់ការអភិរក្សជីវៈចម្រុះ