មេរៀនសង្គម Feb 24, 2023 | 17:57 PM

មជ្ឈមណ្ឌលភាសា អេ អាយ អាយ នាំយុវជនធ្វើសកម្មភាពសប្បុរសធម៌នៅសាលាបឋមសិក្សាគោកស្នួល ខេត្តសៀមរាប

image

ជាក់ស្តែងនៅថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំនេះ​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាសៀមរាប​ ​សហការជាមួយមូលនិធិម៉េងលី​ ជេ. គួ​​ ​បានរៀបចំកម្មវិធីសម្បុរធម៌ទៅកាន់សាលាបឋមសិក្សាគោកស្នួល​ ​ដែលស្ថិតនៅឃុំគោកដូង​ ​ស្រុកអង្គរជុំ​ ​ខេត្តសៀមរាប​ ​កំពុងជួបប្រទះការខ្វះខាតសម្ភារប្រើប្រាស់​ ​និងបរិ​ក្ខា​ផ្សេងៗ​ ​នៅក្នុងបន្ទប់រៀននីមួយៗ

ពាក់ព័ន្ធនឹងកម្មវិធីសប្បុរសធម៌​ ​នៅថ្ងៃនេះ​ ​លោក​ ​សែម​ ​សំអាន​ ​ប្រធានគ្រប់គ្រងគម្រោងមូលនិធិ​ ​នៃមូលនិធិ​ ​ម៉េងលី​ ជេ. គួ​​ ​បាន​ឱ្យ​ដឹងថា​ ​សម្រាប់ការឧបត្ថម្ភជូនដល់សាលាខាងលើរួមមាន​ ​ការជួយសាងសង់នូវអណ្តូងទឹកចំនួន​ ​ចែកជូនសម្ភារសិក្សាចំនួន​ ​កញ្ចប់ដល់សិស្សានុសិស្ស​ ​និងសម្ភារប្រើប្រាស់​ម្លៀ​បំពាក់មួយចំនួនធំ​ ​ចែកជូនដល់អាណាព្យាបាលសិស្សផងដែរ

កញ្ញា​ ​គង់​ ​​ក្ខិ​ណា​ ​នាយិកា​ ​នៃមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាសៀមរាប​ ​បានលើកឡើងថា​ ​ការឧបត្ថម្ភអណ្តូងទឹកស្អាតនេះ​ ​ដោយសារតែមើលឃើញថា​ ​សាលាបឋមសិក្សាគោកស្នួលនេះ​ ​មានកង្វះខាតទឹកស្អាតប្រើប្រាស់ជាខ្លាំង​ ​ដែលធ្វើ​ឱ្យ​សិស្សានុសិស្សត្រូវយកទឹកមកពីផ្ទះដើម្បីប្រើសម្រាប់លាងដៃ​ ​និងក្នុងបន្ទប់ទឹក​ ​មិនត្រឹមតែប៉ុណ្ណោះសម្ភារសិក្សារបស់គាត់​ ​ក៏មានបញ្ហាប្រឈមផងដែរ



យ៉ាងណាមិញ​ ​កញ្ញា​ ​បានបញ្ជាក់ថា​ ​សប្បុរសធម៌នេះ​ ​នឹងនាំមកនូវស្មារតីមនុស្សធម៌នៃការយកចិត្តទុកដាក់​ ​និងសេចក្តីស្រឡាញ់​ ​ដើម្បីធ្វើ​ឱ្យ​ពិភពលោកនេះក្លាយជាកន្លែងកាន់តែល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា

នាយិកាគង់​ ​​ក្ខិ​ណា​ ​បានបញ្ជាក់យ៉ាង​ដូច្ន​​ «នេះជាការដាស់ស្មារតីមនុស្សធម៌នៃក្តីបារម្ភ​ ​និងសេចក្តីស្រឡាញ់​ ​ដើម្បីធ្វើ​ឱ្យ​ពិភពលោកក្លាយជាកន្លែងកាន់តែល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា​ ​ហើយព្រឹត្តិការណ៍សប្បុរសធម៌នេះ​ ​នឹងមិនអាចប្រព្រឹត្តទៅបានទេ​ ​បើគ្មានកិច្ចខិតខំប្រឹងប្រែងនិងសហការពីសិស្សានុសិស្ស​ ​មាតាបិតា​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​និងបុគ្គលិក​ ​ដែលបានជួយក្នុងកម្មវិធីរៃអង្គាសថវិកានៅមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​»

សូមជម្រាបជូនថា​ ​ក្រៅពីសកម្មភាពចែកសម្ភារសិក្សា​ ​ដល់សិស្សានុសិស្ស​ ​និងការដាក់​ឱ្យ​ប្រើប្រាស់អណ្តូងទឹក​ ​គឺមានការចូលរួមសកម្មភាពផ្សេងទៀតដូចជា​ ​ការដាំដើមឈើ​ ​ការដើររើសសំរាម​ ​និង​ម្អា​បរិស្ថានក្នុងបរិវេនសាលាទាំងមូល​ ​ជាពិសេសក៏មានការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការថែទាំសុខភាព​ ​និងអនាម័យខ្លួនប្រាណ​ ​ដោយលោកវេជ្ជបណ្ឌិត​ និ​​ ​សុខរង្សី​ ​ប្រធានផ្នែកមជ្ឈមណ្ឌលសុខភាពសិស្ស​ និ​​ ​សុខរង្សី​ ​ទៀតផង