អប់រំ Feb 28, 2023 | 17:26 PM

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដឹកនាំសិស្សទៅទស្សនកិច្ចសិក្សា សង្កេតពីមជ្ឈដ្ឋានខាងក្រៅ

image

ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាសៀមរាប​ ​នៅព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​នេះ​ ​បានដឹកនាំសិស្សានុសិស្សថ្នាក់​ ​Pre​-​Kid​02 ​និងថ្នាក់​ ​Pre​-​Kid​04 ​ប្រមាណជាងនាក់​ ​ចុះទស្សនកិច្ចសិក្សានៅ​ ​ផ្សារម៉ា​ក្រូ ​ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​ ​ភូមិគោកត្នោត​ ​ឃុំ​ណ្តែ​​ ​ស្រុកប្រាសាទបាគង​ ​ខេត្តសៀមរាប

កញ្ញា​ ​គង់​ ​​ក្ខិ​ណា​ ​នាយិកា​ ​នៃមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​បានលើកឡើងថា​ ​ដំណើរទស្សនកិច្ចសិក្សានៅថ្ងៃនេះ​ ​រៀបចំឡើងក្នុងវត្ថុបំណង​ ​ចង់​ឱ្យ​សិស្សចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ​ ​មហាជន​ ​និងរឹតចំណងមិត្តភាពជាមួយមិត្តរួមថ្នាក់​ ​និងមិត្តរួមសាលារៀនរបស់ពួកគេ

កញ្ញា​ ​បន្ថែមថា​ ​លើសពីនេះកុមារមានពេលឱកាសបានឃើញរូបភាព​ ​និងស្ថានភាពពិតៗជាក់ស្តែង​ ​ដែលធ្លាប់សិក្សានៅក្នុងថ្នាក់​ ​និងរៀនសូត្រវាក្យសព្ទថ្មីៗ​ ​ចេះពិនិត្យមើលកាលបរិច្ឆេទផលិតផល​ ​កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់លើផលិតផល​ ​ទំនិញ​ ​ជាពិសេសគឺការស្គាល់ស្លាកសញ្ញា​ ​និងកំណត់សម្គាល់ផ្សេងៗ​ ​ដែលប្រើប្រាស់លើផលិតផល​ ​បន្លែ​ ​ត្រី​ ​សាច់​ ​និងចំណីអាហារផ្សេងៗជាច្រើន

គង់​ ​​ក្ខិ​ណា​ ​នាយិកា​ ​បាននិយាយថា ​«អ្វីដែលសិស្សរបស់យើង​ ​នឹងទទួលបានបន្ថែមទៀតនោះ​ ​គឺបង្កើនភាពក្លាហាន​ ​និងបទពិសោធក្នុងការសហការ​ ​ការ​​​ដឹកនាំ​ ​ទំនាក់ទំនងក្នុងក្រុម​ ​ភាពម្ចាស់ការ​ ​និងទំនាក់ទំនងល្អជាមួយមហាជនបានកាន់តែប្រសើរ»

តោះ!! ​ចុះឈ្មោះរៀនភាសាអង់គ្លេស​ ​ភាសាចិន​ ​នៅ​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​ទាំងអស់គ្នា​ ​វគ្គសិក្សាថ្មីចាប់ផ្ដើមនៅថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​សម្រាប់ព័ត៌មានបន្ថែម​ ​​ ​​ ​​ ​និង​ ​​ ​​ ​

សិស្សានុសិស្សថ្នាក់ភាសាអង់គ្លេស​ ​និងថ្នាក់ភាសាចិនទាំងអស់​ ​នឹងទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​វគ្គសិក្សាថ្មីនេះ​ ​នឹងបន្តផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្សទាំងអស់អាចបង្កើន​ ​និងពង្រឹងសមត្ថភាពភាសាអង់គ្លេស​ ​និងភាសាចិន