Stand with Cambodia — Together for Our Future
សុខភាពទូទៅ May 15, 2022 | 12:00 PM

ពលរដ្ឋកម្ពុជារីករាយក្នុងភាពមិនច្បាស់លាស់ ខណៈស្ថានភាពកូវីដ-១៩បង្ហាញភាពល្អប្រសើរ

ពលរដ្ឋកម្ពុជារីករាយក្នុងភាពមិនច្បាស់លាស់ ខណៈស្ថានភាពកូវីដ-១៩បង្ហាញភាពល្អប្រសើរ

លោកស្រី​ ​​ ​វណ្ណឌី​ ​អ្នកនាំពាក្យក្រសួងសុខាភិបាល​ ​មុននេះបន្តិច​ ​បានផ្ញើសារក្រើនរំលឹកដល់ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់ចំពោះសុខភាព​ ​ទោះស្ថានភាពជំងឺ​កូ​វី​-​​ ​កាន់តែប្រសើរ​ ​ប៉ុន្តែពុំមែនមានន័យថា​ កូ​វី​-​ផុតរលត់ទៅវិញនោះទេ

ការផ្ញើសារក្រើនរំលឹករបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ​ ​ធ្វើឡើងក្រោយក្រសួងសុខាភិបាលប្រកាសព័ត៌មានថា​ ​ក្នុងរយៈពេលមួយ​ប្ដាហ៍​មកហើយ​ ​ដែលកម្ពុជាគ្មានករណីឆ្លង​ ​និងស្លាប់ដោយសារជំងឺ​កូ​វី​-​

លោកស្រីបន្តថា​ ​វ៉ាក់សាំង​កូ​វី​-​​ ​គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយដែលអាចជួយសង្គ្រោះជីវិតមនុស្ស​ ​និងអំពាវនាវ​ឱ្យ​ពលរដ្ឋបន្តទទួលយកការចាក់វ៉ាក់សាំង​ដូ​ជំរុញ​ ដូ​ជំរុញ​ ​ជាជម្រើសដ៏ល្អក្នុងការបង្ការ​ ​និងរក្សាភាពស៊ាំក្នុងខ្លួន​ ​ដើម្បីប្រយុទ្ធប្រឆាំងនឹង​កូ​វី​-​​ ​រួមជាមួយនឹងវិធានការផ្សេងៗ​ ​និងស្ថិតក្នុងភាពប្រុងប្រយ័ត្នដោយមិនភ្លេចខ្លួននៅក្នុងកំលុងពេលអនុវត្តដំណើរការបើកសង្គម​ ​និងសេដ្ឋកិច្ចឡើងវិញប្រកបដោយនិរន្តរភាពក្នុងជីវិតធម្មតាថ្មី

ប្រភពរូបភាព៖ ក្រសួងសុខាភិបាល

ជាមួយនឹងគ្នានេះ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​អ្នកជំនាញផ្នែកសុខភាពសាធារណៈ​ ​យល់ឃើញថា​ ​សាររបស់មន្ត្រីក្រសួ​ខាភិ​បាល​ ​គឺបង្ហាញពីការពញ្ញាក់និងព្រួយបា​ម្ភ​ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ​ ​ទោះបីជាបច្ចុប្បន្នការពាក់ម៉ាស់ក្នុងទីសាធារណៈត្រូវបានលុបចោលក៏ដោយចុះ

លោកបន្តថា​ ​ជំងឺ​កូ​វី​-​​ ​នៅតែជាជំងឺរាតត្បាតសុខភាពសាធារណៈនៅឡើយ​ ​ហើយវានៅកើតមានឡើងគ្រប់ប្រទេស​ ​និងអាចរាតត្បាតគ្រប់ទីកន្លែង​ ​ប្រសិនបើមនុស្សគ្រប់រូបធ្វេសប្រហែស​ ​ប៉ុន្តែសម្រាប់ប្រទេស​ម្ព​ជាមានភព្វសំណាងល្អ​ ​ដែលរាជរដ្ឋាភិបាលរៀបចំផែនការយុទ្ធសាស្ត្របានត្រឹមត្រូវនិងបានទាន់ពេលវេលា

លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានបញ្ជាក់យ៉ាងដូច្នេះថា​ ​«រហូតដល់ថ្ងៃចុងក្រោយនេះ​ ​គឺអត់មានករណីសោះ​ ​ក៏ប៉ុន្តែមិនអាចសន្មតថា​ ​យើងមិនអត់ឆ្លងរហូតនោះទេ​ ​ព្រោះជំងឺ​កូ​វី​-​នៅតែមានទូទាំងពីភពលោក​ ​ម្យ៉ាងប្រទេសកំពុងបើចំហ​ ​អ៊ីចឹងការចេញចូលពីក្រៅមកក្នុងប្រទេសអាចមានការនាំឆ្លងពីក្រៅទៅក្នុង​ ​និងពីក្នុងទៅក្រៅ»

ស្រដៀងនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់​​​ក្រសួងសុខាភិបាលដែរ​ ​លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានអំពាវនាវ​ឱ្យ​ពលរដ្ឋបន្តមានកាតព្វកិច្ចបុគ្គលដែលចេះការការពារសុខភាពខ្លួនឯងជំងឺឆ្លងនានា​ ​ដោយការលាងដៃ​ ​ការបរិភោគអាហារដែលមានជីវភាព​ ​ការគេង​ឱ្យស្ថប់ ​និងការពាក់ម៉ាស់នៅកន្លែងដែលមនុស្សមនុស្សច្រើនកុះករ​ ​ទោះបីជាបច្ចុប្បន្នការពាក់ម៉ាស់ត្រូវបានលើកឡើងតាមទីសាធារណៈក៏ដោយ​ ​លោកថា​ ​អ្វីទាំងនេះហើយ​ ​ជាវិធីសាស្ត្រមួយជួយពង្រឹងប្រព័ន្ធការពារសុខភាព​ ​ទោះបីជាមានមេរោគ​កូ​វី​-​​ ​ក៏មិនអាចវាយលុកឈ្នះប្រព័ន្ធការ​ ​ពារនេះដែរ

លោកវេជ្ជបណ្ឌិតជំនាញសុខភាពសាធារណៈខាងលើ​ ​បញ្ជាក់យ៉ាងដូច្នេះថា​ ​«ប្រទេសយើង​ ​ជាប្រទេសមួយដែលបាន​ ​Quarantine​ (​ធ្វើ​ត្តាឡី​ស័ក​) ​និងដែលបានផ្សាំផ្ស៊ាំជំងឺ​កូ​វី​ ​ស្ទើរតែភាគរយទៅហើយ​ ​ក៏ប៉ុន្តែក៏មិនអាចសន្មតថា​ ​វាមិនអាចអត់​បំ​ប្លែងខ្លួនទៅអ្វីផ្សេងទៀតទេ​ ​ព្រោះដូចយើងដឹងហើយជំងឺ​កូ​វីវា​បំ​ប្លែងខ្លួនរហូត»

ប្រភពរូបភាព៖ ក្រសួងសុខាភិបាល

ប្រភពរូបភាព៖ ក្រសួងទេសចរណ៍