Stand with Cambodia — Together for Our Future
ប្រវត្តិសាស្រ្ត Nov 30, 2022 | 14:01 PM

ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០២២

ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០២២

«ល្បុក្កតោ»​ ​គឺជាបន្សំនៃពាក្យ​ ​«ល្បុក្ក»​ ​បូកនិង«តោ»​ ​មានន័យថា​ ​សត្វតោមហាកម្លាំង​ ​មហាថាមពល​ ​ក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ​ ​ជួន​ ​ណា​ ​ពាក្យល្បុក្កតោ​ ​ជាអាវុធដំបងខ្លីមួយប្រភេទ​ ​អមភ្ជាប់នឹង​កំផួ​ដៃសម្រាប់រងនឹងដំបងវែង​ ​បុកបុះការពារខ្លួន​ ​ដូច្នេះគុនល្បុក្កតោ​ ​គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់នៅក្នុង​ម្បាំ​ប្រឆាំងសត្រូវឈ្លានពាន​ ​ដើម្បីការពារប្រទេស​ ​ប្រាសាទ​ ​គ្រួសារ​ ​ស្រុកភូមិ​ ​ព្រមទាំងការពារ​សុ​វត្តិភាពផ្ទាល់ខ្លួន​ ​និងទ្រព្យសម្បត្តិ​ ​ទប់ទល់​​​នឹងសត្វសាហាវជាដើម

តាមការដំណាលគ្នារបស់ដូនតាខ្មែរ​ ​ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ​ ​កើតចេញពីពលទាហានម្នាក់ដែលបានប្រើប្រាស់ដំបងរួមជាមួយនឹងក្បាច់ដៃ​ ​និងជង្គង់​ ​ដើម្បីវាយសត្វតោមួយក្បាលដែលតែងតែមកវាយប្រហារ​ ​យាយី​ ​សម្លាប់​ ​និងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិជាញឹកញាប់​ ​លើសពីនេះទៅទៀត​ ​ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ​ ​ត្រូវបានប្រវត្តិវិទូរកឃើញថា​ ​មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី​ ​ដូចជាប្រាសាទព្រះគោ​ ​បន្ទាយស្រី​ ​អង្គរវត្ត​ ​និងបាពួន​ ​ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងប្រពៃណី​ ​ទំនៀមទម្លាប់​ ​វប្បធម៌​ ​និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា​ ​ហើយបានក្លាយទៅជានិមិត្តរូបនៃអរិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន

មិនខុសពីក្បាច់គុនខ្មែរផ្សេងទៀតដែរ​ ​គុនល្បុក្កតោប្រមូលផ្តុំនូវក្បាច់​ ​និងស្នៀតយ៉ាងច្រើន​ ​ដែលយកតម្រាប់តាមភាពធម្មជាតិ​ ​នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ​ ​និងកាយវិការរបស់សត្វដូចជា​ ​សត្វបក្សី​ ​សេះ​ ​ខ្លា​ ​ដំរី​ ​ពានរ​ ​កិន្នរ​ ​ក្រពើ​ ​ក្តាម​ ​ពស់​ ​នាគ​ ​និងទា​ ​ជាងនេះទៅទៀត​ ​ទម្រង់នៃគុនល្បុក្កតោបានបង្កប់ខ្លួននៅក្នុង​សិល្បៈ​បុរាណរបស់ខ្មែរ​ ​ដូចជារបាំប្រជាប្រិយ​ ​ល្បែងប្រជាប្រិយ​ ​និងរបាំបុរាណ​ ​ចលនា​ ​ស្នៀត​ ​ក្បាច់​ ​និងកាយវិការនីមួយៗនៃក្បាច់គុននេះ​ ​បានបង្កប់នូវភាពទន់ភ្លន់​ ​ស្លូតបូត​ ​រស់រវើក​ ​រឹងមាំ​ ​រហ័សរហួន​ ​និងឥរិយាបថ​ ​រស់នៅរបស់មនុស្សនៅក្នុងសង្គម​ ​ក្បាច់គុននេះតម្រូវ​ឱ្យ​វាយកៀកនឹងគូប្រយុទ្ធ​ ​ដោយប្រើកែងដៃ​ ​និងជង្គង់ជាមូលដ្ឋាន

ក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅខែមករា​ ​ឆ្នាំ​ ​អ្នកចេះក្បាច់គុនល្បុក្កតោ​ ​ដែលនៅរស់រានមានជីវិតពីរនេះ​ ​មានចំនួនតិចតួចណាស់​ ​គ្រូគុនល្បុក្កតោមួយចំនួន​ ​បានរត់ភៀសខ្លួនទៅរស់នៅបរទេស​ ​ហើយគ្រូគុនដែលសេសសល់ក្នុងប្រទេស​ ​មិនមានលទ្ធភាពបន្តសកម្មភាពក្បាច់គុននេះបានទេ​ ​ដោយសារកម្ពុជាជួបវិបត្តិសង្គ្រាមដ៏រ៉ាំរៃ​ ​ដោយមិនមានការស្រាវជ្រាវ​ ​និងអភិរក្សផងនោះ​ ​«គុនល្បុក្កតោ»​ ​ស្ទើរតែត្រូវបានបំភ្លេចចោល​ ​និងបាត់ឈ្មោះពីក្នុងប្រវត្តិសាស្ត្រខ្មែរទៅហើយ

គុនល្បុក្កតោ​ ​ត្រូវបានស្តារឡើងវិញ​ ​ដោយសារគ្រូតាជាង​ ​នាក់​ ​ដែលនៅរស់រានមានជីវិតពីរខ្មែរក្រហម​ ​និងដោយមានការយកចិត្តទុកដាក់​ ​ពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា​ ​លោកគ្រូតាទាំងអស់បានខិតខំស្រាវជ្រាវចងក្រងឯកសារ​ ​បង្កើតសាលាគុន​ ​លើកទឹកចិត្ត​ ​និងបំផុស​ឱ្យ​មានការហ្វឹកហាត់គុនល្បុក្កតោ​ ​កសាង​ក្លិ​​ ​និងសមាគមនៅទូទាំងប្រទេស​ ​ហើយថែមទាំងបានបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា​ ​ដោយជោគជ័យនៅថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​ដើម្បីអភិរក្សក្បាច់គុនល្បុក្កតោ​ ​ដែលជាព្រលឹងវប្បធម៌ជាតិ​ ​និងជាកេរមរតកដូនតាទុក​ ​សម្រាប់កូនចៅជំនាន់ក្រោយ

ចាប់តាំងពីបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា​ ​នេះមក​ ​គុនល្បុក្កតោទទួលបានការគាំទ្រកាន់តែច្រើន​ ​ពីសំណាក់សាធារណជន​ ​តាមរយៈការចងក្រងជាខ្សែភាពយន្ត​ ​ការអញ្ជើញ​ឱ្យ​ទៅចូលរួមសម្តែង​ ​ការចូលរួមប្រកួត​ ​នៅក្នុងកម្មវិធីសំខាន់ទាំងនៅថ្នាក់ជាតិ​ ​និងអន្តរជាតិ​ ​បន្ទាប់មក​ ​គុនល្បុក្កតោត្រូវបានដាក់បញ្ចូល​ ​ក្នុងបញ្ជីសារពើ​័​បេតិកភណ្ឌវប្បធម៌អរូបីជាតិ​ ​នៃក្រសួងវប្បធម៌​ ​និងវិចិត្រ​សិល្បៈ​កាលពីឆ្នាំ

ជាងនេះទៅទៀត​ ​រាជរដ្ឋាភិបាលកម្ពុជា​ ​បានរៀបចំដាក់ស្នើក្បាច់គុនល្បុក្កតោ​ ​ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំ​ ​ដើម្បីអភិរក្សនិងលើកតម្កើងវប្បធម៌ខ្មែរ​ ​ទៅកាន់អន្តរជាតិ​ឱ្យ​គេស្គាល់កាន់តែច្បាស់នូវគុណតម្លៃនៃវប្បធម៌មួយនេះ​ ​នៅទីបំផុត​ ​ក្បាច់គុនល្បុក្កតោដ៏ចំណាស់របស់​ ​អត្តសញ្ញាណជាតិរបស់កម្ពុជា​ ​មួយនេះ​ ​ត្រូវបានចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ​ ​របស់អង្គការ​ UN​E​S​CO​ ​ជាផ្លូវការនៅវេលាម៉ោងកន្លះ​ (​ម៉ោងកម្ពុជា​) ​យប់ថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​​នៅទីក្រុង​ R​abat​ ​ព្រះរាជាណាចក្រ​ ​M​oroc​co