ការកំណត់យកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នេះ គឺខណៈដែលលទ្ធផលការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិភូមិបាក់ឌុប២០២២ ទើបប្រកាសកាលពីចុងខែធ្នូ ឆ្នាំ២០២២ ដែលក្នុងនោះមានបេក្ខជនបានប្រឡងជាប់៩០ ៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។
តាមគម្រោងរបស់ក្រសួងអប់រំ ឆ្នាំសិក្សា ២០២២-២០២៣ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ដោយវិស្សមកាលនឹងត្រូវប្រព្រឹត្តទៅ២ដងក្នុងឆ្នាំសិក្សា ពោលគឺវិស្សមកាលតូចពីថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា និងមហាវិស្សមកាលគឺចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕