ព័ត៌មានតាមខេត្ត Aug 30, 2022 | 11:22 AM

ប្ដី-ប្រពន្ធអតីតមេភូមិមានជំងឺធ្លាក់ខ្លួនពិការនៅក្នុងឃុំជ្រៃបាក់ ទទួលបានការឧបត្ថម្ភពីលោក ហ៊ុន ម៉ាណែត

image

លោកឧត្តមសេនីយ៍ត្រី​ ​អ៊ុ​ ​សុភា​ ​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង​ ​និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ ​នៅរសៀលថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​​ ​បានដឹកនាំក្រុមការងារមនុស្សធម៌​ ​រួមសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិថ្មីឃុំជ្រៃបាក់​ ​ស្រុករលា​ប្អៀ​​ ​នាំយកអង្ករចំនួនគីឡូក្រាម​ ​មីកេះ​ ​ទឹកត្រីយួរ​ ​ទឹកស៊ីអ៊ីវយួរ​ ​ត្រីខយួរ​ ​អាវរងាអាវ​ ​មុង​ ​ម៉ាស់ប្រអប់​ ជែ​លាងដៃដប​ ​និងថវិកាមួយចំនួន​ ​ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ាណែ​ ​អគ្គមេបញ្ជាការរង​ ​នៃកងយោធពលខេមរភូមិន្ទ​ ​និងជាមេបញ្ជាការ​ ​កងទ័ពជើងគោក​ ​និងលោកជំទាវ​ ពេ​​ ​​ន្ន​មុន្នី​ ​ហ៊ុន​ ​ម៉ាណែ​ ​ឧបត្ថម្ភជូនលោក​ជេ​​ ​ផល្លី​ ​អាយុឆ្នាំ​ ​និងប្រពន្ធឈ្មោះ​ ​​ ​សារី​ ​អាយុឆ្នាំ​ ​ជាអតីត​​មេភូមិថ្មី​ ​ទាំងប្ដី​ ​និងប្រពន្ធ​ ​ដែលបច្ចុប្បន្នកំពុងមានស្ថានភាពទីទ័លក្រដោយសារមានជំងឺប្រចាំកាយពិការមួយចំហៀងខ្លួនទាំងពីរនាក់

លោក​ ជេ​​ ​ផល្លី​ ​គឺជាអតីតអនុ​ ​និងប្រធានភូមិថ្មីរយៈពេល​ ​​ ​ឆ្នាំ​ ​មានជំងឺលើសឈាមពិការមួយចំហៀងខ្លួនជាងមួយឆ្នាំហើយ​ ​ហើយស្ថានភាពជំងឺបច្ចុប្បន្នដើរពុំរួច​ ​និយាយមិនចេញ​ ​

ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ​ ​​ ​សារី​ ​អាយុ​ ​ឆ្នាំ​ ​ធ្លាប់ធ្វើជាប្រធានភូមិថ្មីរយៈពេល​ ​​ ​ឆ្នាំ​ ​មានជំងឺលើសឈាមពិការមួយចំហៀងខ្លួនរយៈពេលជាងឆ្នាំមកហើយ​ ​ពេលនេះអ្នកស្រីអាចដើររួចតិចៗ​ ​ប៉ុន្តែមិនអាចធ្វើការងារចិញ្ចឹមជីវិតបានឡើយ​ ​
បុរស​ ​និងស្ត្រី​ ​ប្ដីប្រពន្ធដែលកំពុងមានជំងឺ​ ​និងកំពុងជួបការខ្វះខាត​ ​បានថ្លែងអំណរគុណចំពោះលោក​ ​ហ៊ុន​ ​ម៉ាណែ​ ​លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង​ ​រួមទាំងក្រុមការងារដែលបានយកចិត្តទុកដាក់គិតគូរផ្តល់អំណោយខាងលើនេះដល់រូបគាត់
អត្ថបទ​ ​ភ្នាក់ងារខេត្តកំពង់ឆ្នាំង