Stand with Cambodia — Together for Our Future
នយោបាយ Aug 29, 2022 | 14:06 PM

នាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពជាមួយសមាជិកសភាអាមេរិកពង្រឹងទំនាក់ទំនងពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ

នាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពជាមួយសមាជិកសភាអាមេរិកពង្រឹងទំនាក់ទំនងពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ

ការឯកភាពនេះខណៈសម្តេច​ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​បានអនុញ្ញាត​ឱ្យ​លោកស្រី​ អេ​លី​ហ្សា​បេ​ ​វេន​ ​ដា​ (​Elizabeth​ ​Van​ ​D​u​y​n​e​) ​តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ​ ​មកពីរដ្ឋតិចសា​ស់ ​និងគណៈប្រតិភូសមាជិក​ ​សភាអាមេរិក​ ​និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ​ ​មកពីរដ្ឋ​ថេ​​ណេ​ស៊ី​ ​ចូលជួបសម្តែងការគួរសម​ ​និងពិភាក្សាលើការងារមួយចំនួន​ ​ដើម្បីពង្រឹងពង្រីកទំនាក់ទំនង​ ​និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា​ ​និងសហរដ្ឋអាមេរិក

ក្នុងជំនួបលោកស្រី​ អេ​លី​ហ្សា​បេ​ ​បានសម្ដែងនូវការគោរពជូនចំពោះសម្ដេច​ ​ចំពោះការតស៊ូ​ ​និងប្រឹងប្រែងរបស់សម្ដេចនាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព​ ​ស្ថេរភាព​ ​និងការអភិវឌ្ឍ​ ​លោកស្រី​ ​ក៏បានគោរពជម្រាបជូនសម្ដេចផងដែរថា​ ​ដំណើរទស្សនកិច្ចរបស់​ ​លោកស្រី​ ​និងប្រតិភូនាពេលនេះ​ ​គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ឱ្យ​កាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន​ ​និងតាមរយៈកិច្ច​ ​សហប្រតិបត្តិការលើ​វិ​័​ពាណិជ្ជកម្ម​ ​និងវិនិយោគ



ជាការឆ្លើយតប​ ​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បានជម្រាបជូនលោកស្រី​ អេ​លី​ហ្សា​បេ​ ​ព្រមទាំងប្រតិភូទាំងមូល​ ​អំពីប្រវត្តិរបស់កម្ពុជា​ ​ក៏ដូចជាប្រវត្តិនៃទំនាក់ទំនង​ ​រវាងកម្ពុជាជាមួយ​ ​សហរដ្ឋអាមេរិក​ ​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បានឯកភាពជាមួយលោកជំទាវ​ អេ​លី​ហ្សា​បេ​ ​ដែលថា​ ​«យើងនាំគ្នាសម្លឹងទៅមុខ​ ​និង​ក្ដាប់​ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន​ ​ជាពិសេស​ ​លើ​វិ​ស័ពាណិជ្ជកម្ម​ ​វិនិយោគ​ ​និងអប់រំ​ ​ធ្វើជាមូលដ្ឋាន​ ​ដើម្បីពង្រឹងទំនាក់ទំ​ ​រវាងប្រទេសទាំងពីរ​ ឱ្យ​កាន់តែខ្លាំងឡើង»​ ​ដោយឡាងឡាង