១. បណ្ឌិត គឺស្វែងរកចំណេះដឹងដើម្បីផ្ទុកនៅក្នុងខ្លួនជាប្រចាំ ខណៈមនុស្សធម្មតាស្វែងរកចំណេះដឹងពីអ្នកដទៃ។
២. កុំបារម្ភពីអ្នកដទៃមិនសរសើរខ្លួន តែត្រូវធ្វើខ្លួនឱ្យមានប្រយោជន៍ដល់អ្នកដទៃ។
៣.បុគ្គលដែលមានគុណធម៌ គឺមិនមានភាពឯកោឡើយ ព្រោះសង្គមត្រូវការបុគ្គលបែបនេះ។
៤.ជាង ដែលជោគជ័យក្នុងការងារ គឺជាងដែលបានរៀបចំផែនការ និងឧបករណ៍គ្រប់គ្រាន់មុននឹងចាប់ផ្តើមដំណើរការការងាររបស់ខ្លួន។
៥.កុំដោយសារគេមិនគោរពខ្លួន ធ្វើឱ្យខ្លួនមិនគោរពគេ។
៦.មនុស្សកើតដូចគ្នា តែកម្រិតនៃការយលដឹងរបស់មនុស្ស គឺខុសគ្នាដោយសារវប្បធម៌ និងការសិក្សា
៧.បណ្ឌិតជួយអ្នកដទៃដោយមិនឱ្យខុសច្បាប់ មិនមែនជួយអ្នកដទៃដោយសារសំណូកទេ។
៨. ពាក្យសម្តីផ្អែមដែលគ្មានសច្ចភាពនឹងបំផ្លាញគុណធម៌។
៩. ខ្វះភាពអត់ធ្មត់ និងរឿងតូចតាចក្នុងពេលបច្ចុប្បន្ន នឹងបង្កផលអវិជ្ជមានដ៏ធំធេងក្នុងពេលអនាគត។
១០. ពេលនិយាយ ត្រូវគិតពីសកម្មភាពដែលនឹងត្រូវបានបំពេញ ហើយពេលបំពេញសកម្មភាពត្រូវគិតដល់ពាក្យសម្តីដែលបាននិយាយ៕
# ស្ដេចគ្មានបល្ល័ង្ក បោះពុម្ពផ្សាយឆ្នាំ ២០១២ នៃរាជបណ្ឌិត្យសភាពកម្ពុជា