Stand with Cambodia — Together for Our Future
កសិកម្ម Sep 15, 2022 | 09:02 AM

ត្រឹមថ្ងៃទី១៤ ខែកញ្ញានេះ ដំណាំស្រូវវស្សាក្នុងខេត្តបន្ទាយមានជ័យប៉ះពាល់ដោយទឹកជំនន់៨ ៥៧០ហិកតា

ត្រឹមថ្ងៃទី១៤ ខែកញ្ញានេះ ដំណាំស្រូវវស្សាក្នុងខេត្តបន្ទាយមានជ័យប៉ះពាល់ដោយទឹកជំនន់៨ ៥៧០ហិកតា

កាលពីថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​លោក​ វេ​​ ​សាខុន​ ​រដ្ឋ​ន្រ្តី​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​និងសហការី​ ​បានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ​ ​ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវវស្សានៅភូមិស្រមោច​ ​ឃុំព្រះនេត្រព្រះ​ ​ស្រុកព្រះនេត្រព្រះ​ ​ជារួមនៅក្នុងឃុំនេះស្រូវមានសភាពលូតលាស់បានល្អប្រសើរជាងឆ្នាំកន្លងទៅ

បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យមើលស្ថានភាពខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់នៅក្នុងភូមិក្រ​មុ​​ ​ឃុំរហាត់ទឹក​ ​ស្រុកមង្គលបុរី​ ​ដែលបានបណ្តាល​ឱ្យ​ប៉ះពាល់ដល់ដាំ​ណាំ​ស្រូវវស្សាប្រមាណជាង​ ​​ ​ហិកតា​ ​ខូចខាត​ ​​ ​ហិកតា​ ​និងបានស្តារឡើងវិញបានប្រមាណ​ ​​ ​ហិកតា

លោកមេឃុំរហាត់ទឹក​ ​ស្រុកមង្គលបុរី​ ​ព្រមជាមួយប្រជាពលរដ្ឋបាន​ឱ្យ​ដឹងថា​ ​បញ្ហាប្រឈមជារួមនៃទឹកជំនន់ក្នុងឃុំរហាត់ទឹក​ ​ដោយសារការរំដោះទឹកមិនទាន់​ ​ព្រោះទំនប់បញ្ចាល់ទឹកពោធិពីរដើមចាស់មិនអាចរំដោះទឹកបានគ្រប់​ ​ហើយនៅពេលបច្ចុប្បន្ននេះគឺកំពុងរៀបចំស្តារឡើងវិញនៅទំនប់បញ្ចាល់ទឹកពោធិនេះ​ ​បានធ្វើ​ឱ្យ​ការរំដោះទឹកជំនន់មិនបានគ្រប់គ្រាន់និងទាន់ពេលវេលា​ ​ដែលបានបន្តធ្វើ​ឱ្យ​ទឹកចាល់ជន់លិចរយ​:​ពេលយូរក្នុងរដូវវស្សានេះ

លោករដ្ឋ​ន្រ្តី​បានណែនាំ​ឱ្យ​នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋាន​កិ​សកម្ម​ ​សហការជាមួយមន្ទីរកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​ព្រមជាមួយអាជ្ញាធរមូលដ្ឋានធ្វើការតាមដាន​ ​សិក្សា​ ​និងវាយតម្លៃលើផ្ទៃដីស្រែប៉ះពាល់ជាក់ស្តែង​ ​រួចដាក់សំណើសុំពូជស្រូវពីក្រសួងសេដ្ឋកិច្ច​ ​និងហិរញ្ញវត្ថុ​ ​ទៅតាមតម្រូវការជាក់ស្តែង​ ​ដោយឡែក​ ​ចំពោះដំណោះស្រាយរយ​:​ពេលវែង​ ​លោករដ្ឋ​ន្រ្តី​បានណែនាំ​ឱ្យ​លោកប្រធានមន្ទីរមន្ទីរកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​ពិភាក្សាជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តអំពីលទ្ធភាពសាងសង់ទំនប់បង្ហូររំដោះទឹក​ ​តាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំរហាត់ទឹក