បុរសម្នាក់ត្រូវខ្លាដេញប្រផាប់កែងជើង។ គាត់រត់មួយសន្ទុះធំក៏ប្រទះអណ្ដូងមួយ ហើយគាត់ក៏លោតចូលទៅ។នៅបាតអណ្ដូងអត់មានទឹកបែរជាមានពស់វែកធំមួយកំពុងបើកពពារចាំ។ សំណាងល្អគាត់ចាប់តោងឫសឈើមួយដែលសំយុងពីមាត់អណ្ដូងមក។ គាត់តោងតែលតោលទាំងអស់សង្ឃឹមនៅចន្លោះសត្វខ្លាដែលចាំខាងលើនិងពស់វែកនៅខាងក្រោម។ នៅគល់ឯសឈើខាងលើមានកណ្ដុរសមួយខ្មៅមួយកំពុងកកេរផ្ដាច់ឫសឈើនោះ។
មួយសន្ទុះក្រោយមកឃ្មុំមួយសម្បុកដែលទំនឹងមែកខាងលើបានសម្រក់ទឹកដ៏ផ្អែមមកក្បែរមាត់គាត់ គាត់ក៏យកអណ្ដាតលិឍផ្លែមៗដោយសប្បាយនឹងអ្វីដែលមានក្នុងបច្ចុប្បន្ន។
ដោយចាំយូរពេក ខ្លាក៏ប្រថុយលោតចុះមកសង្គ្រុបគ្នា តែសំណាងល្អ ខ្លាលោតខុសគាត់ទៅជាន់ពស់ស្លាប់ទៅ ឯសត្វពស់មុនស្លាប់ ក៏ចឹកខ្លាស្លាប់ដូចគ្នា។ បុរសនោះក៏ឡើងតាមឫសឈើ ហើយកាច់យកឃ្មុំទៅផ្ញើប្រពន្ធហូបឆ្ងាញ់មាត់ហោង។
រៀនរស់នឹងអ្វីដែលមានក្នុងបច្ចុប្បន្នដោយសម្មាសតី កុំខ្វល់ពេកនឹងអតិតកាលនិងអនាគតកាល។ “LIVE IN THE MOMENT” with MINDFULNESS. អាចអនុវត្តន៍បានក្នុងពេលដែលមានវិបត្តិកូវីតនេះ គឺសតិតាំងនៅនឹងអ្វីដែលយើងកំពុងធ្វើ៕
Savith Chea