Stand with Cambodia — Together for Our Future
ទំនោរអាជីវកម្ម Nov 04, 2026 | 08:12 AM

ចង់ចាប់ផ្តើមអាជីវកម្មមែនទេ? តស់! មកស្គាល់ Business Model Canvas ជាមុនសិន

ចង់ចាប់ផ្តើមអាជីវកម្មមែនទេ? តស់! មកស្គាល់ Business Model Canvas ជាមុនសិន

ប្រសិនបើអ្នកមានគំនិតចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែមិនដឹងថាគួរចាប់ផ្តើមពីណា Business Model Canvas អាចជួយអ្នកបាន។ វាជាផែនទីគំនិតដែលអនុញ្ញាតឱ្យអ្នករៀបចំផែនការអាជីវកម្មទាំងមូលនៅលើទំព័រក្រដាសតែមួយ។

Business Model Canvas មានធាតុសំខាន់ ៩ រួមមាន អតិថិជនគោលដៅ តម្លៃដែលអាជីវកម្មផ្តល់ជូន មធ្យោបាយទាក់ទងជាមួយអតិថិជន ការថែរក្សាអតិថិជន ប្រភពចំណូល ធនធានសំខាន់ៗរបស់អាជីវកម្ម សកម្មភាពសំខាន់ៗរបស់អាជីវកម្ម ដៃគូសំខាន់ និងការចំណាយផ្នែកហិរញ្ញវត្ថុ។

អ្នកអាចចាប់ផ្តើមដោយសួរខ្លួនឯងថា តើអ្នកចង់លក់ផលិតផល ឬសេវាកម្មឱ្យនរណា? តើវាអាចដោះស្រាយបញ្ហាអ្វី? តើអ្នកនឹងរកចំណូល និងគ្រប់គ្រងចំណាយយ៉ាងដូចម្តេច?

អត្ថប្រយោជន៍របស់ផែនទីគំនិតនេះគឺ អ្នកអាចមើលឃើញផែនការអាជីវកម្មទាំងមូលបានយ៉ាងងាយស្រួល និងកែប្រែគំនិតនៅពេលរកឃើញចំណុចខ្វះខាត ដោយមិនចាំបាច់ចំណាយទុនច្រើនជាមុន។

ផែនទីគំនិតនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញជនជាតិស្វីស Alexander Osterwalder ហើយនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការរៀបចំគំនិតអាជីវកម្មថ្មីៗ។