នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់គ.ជ.ប ចេញនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
កាលពីរសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សភ្លើងទៀន បានជួបពិភាក្សាគ្នា អំពីរបៀបវារៈត្រៀមជួបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី ៣១ សីហានេះ ដើម្បីផ្តល់សំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជាជូនទៅ គ.ជ.ប។
គណបក្សទាំងបួន បានដាក់សំណើសុំជួប គ.ជ.ប រដ្ឋសភាជាតិ និងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ដើម្បីលើកសំណើនិងផ្តល់ធាតុចូល សម្រាប់កែលម្អប្រព័ន្ធបោះឆ្នោត និងលើកកម្ពស់សេរីភាពនយោបាយនៅកម្ពុជា៕
អត្ថបទ៖ឡាងឡាង.jpg)