ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Mar 04, 2019 | 14:44 PM

គ្រឹះស្ថានអប់រំ AIS អភិរក្ស និងលើក​ស្ទួយល្បែង​ប្រជាប្រិយ​នាឱកាស​បុណ្យ​ចូលខ្មែរ

image

ដើម្បី​រួមចំណែក​អភិរក្ស និង​លើក​ស្ទួយវិស័យ​ល្បែង​ប្រជាប្រិយ​ខ្មែរ​នោះ គណៈគ្រប់គ្រង​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង បានតុប​តែង​ទាំង​ក្រៅ​ និង​ខាង​ក្នុង​បរិវេណ​គ្រឹះ​ស្ថាន​សិក្សា​​លក្ខណៈ​ខ្មែរ​បែប​បុរាណ ព្រម​ទាំង​ដឹកនាំ​សិស្សានុ​សិស្ស​លេង​ល្បែង​ប្រជាប្រិយ​​ខ្មែរ។​

បើតាម​នាយិកា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួល​គោក លោកស្រី សាឯម កម្រង បានឱ្យ​ដឹងថា ជារៀង​រាល់​ឆ្នាំ មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់​សាលា​រៀនតែង​បញ្ជ្រាប និង​លើក​ទឹកចិត្ត​សិស្សានុសិស្ស​ឱ្យលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដើម្បី​អភិរក្ស និង​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​ជាកេរ​ដំណែល​របស់​បុព្វ​បុរស​ខ្មែរ។​

លោកស្រីបញ្ជាក់ថា តាមរយៈនៃការលេង​ល្បែង​ប្រជាប្រិយ​នេះ គឺជាការ​ម្លឹក និង​ពញ្ញាក់​អារម្មណ៍​ដល់កូនខ្មែរ​ឱ្យស្គាល់​កាន់តែ​ច្បាស់​ពី​វប្បធម៌ អារ្យធម៌ ទំនៀម​ទម្លាប់​ខ្មែរ ព្រមទាំង​​ចូលរួម​គាំទ្រ និងលើក​ស្ទួយទាំង​អស់គ្នា។

សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលារៀនឯកជន​មួយ មិនត្រឹមតែ​មាននូវគុណភាព វិន័យ និង​សេវាកម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​នូវវិស័យ​អក្សរសិល្ប៍ អក្សរសាស្ត្រ និង​វប្បធម៌ អារ្យធម៌ខ្មែរ យ៉ាង​ផុសផុល​ផងដែរ​។ នេះបើតាមការបញ្ជាក់បន្ថែមពីនាយិកាដដែលរូបនេះ៕

ខាងក្រោមនេះ ជាសកម្មភាពខ្លះៗ ដែល​លោកគ្រូ អ្នកគ្រូ នៃសាលា​រៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដឹកនាំ​សិស្សានុ​សិស្ស​លេង​ល្បែង​ប្រជាប្រិយ​ដោយក្ដីរីករាយ៖