ភិនភាគ៖ ខ្ទីនជាសត្វស្ថិតនៅក្នុងអំបូរសំពោចដែលមានមាឌធំ ហើយអាចសម្គាល់លក្ខណៈពិសេសរបស់វា ដោយនៅត្រង់កមានឆ្នូតស-ខ្មៅធំៗ កន្ទុយមានបង្កង់ស-ខ្មៅពី៦-៧។ ចាប់ពីកដល់ខ្នងមានរោមប្រែងពណ៌ខ្មៅ-ស ជើងមុខមានពណ៌ត្នោតចាស់ ប៉ុន្តែជើងក្រោយមានពណ៌មានពណ៌ត្នោងខ្ចី បបូមមាត់លើ និងក្នុងត្រចៀកមានពណ៌ស។ កូនទើបនឹងកើតភាគច្រើនមានសម្បុរខ្មៅ។
ជីវសាស្ត្រ៖ សត្វព្រៃប្រភេទនេះ ចូលចិត្តរស់នៅតាមតំបន់ព្រៃល្បោះ ជាពិសេសព្រៃក្បែរភូមិករ។ វាជាសត្វដែលចេញរកស៊ីនៅពេលយប់ និងពេលថ្ងៃស្ថិតនៅក្នុងព្រៃគម្ពោតដែលមានស្មៅក្រាស់ៗ ឬក្នុងរន្ធ។ ចំណីរបស់សត្វប្រភេទនេះមានដូចជា៖ ត្រី បក្សី ស៊ុត ថ្លែន បង្គួយ ពស់ កង្កែប កណ្តុរ ផ្លែឈើ ឬសឈើ ជាដើម។
រប៉ាយរស់នៅ៖ ខ្ទីនមានរបាយនៅទូទាំងប្រទេសកម្ពុជា ក្នុងទីជម្រកសមស្រប។
ស្ថានភាពអភិរក្ស៖ ខ្ទីនត្រូវបានចាត់ថ្នាក់ជាប្រភេទដោយបង្គួរនៅកម្ពុជា និងស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (LC)។ នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន៕