Stand with Cambodia — Together for Our Future
ប្រវត្តិសាស្រ្ត Feb 13, 2023 | 14:34 PM

ក្រុមអ្នកជំនាញកែលម្អប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ប្រឈមនិងការបាក់រលំ

ក្រុមអ្នកជំនាញកែលម្អប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ប្រឈមនិងការបាក់រលំ

ពាក់ព័ន្ធនឹងបញ្ហានេះ​ ​បញ្ជាក់ថា​ ​ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា​ ​អាជ្ញាធរជាតិអប្សរា​ ​កំពុងធ្វើការទុលទ្រតួខ្លោងទ្វារខាងជើង​ ​ស្ថិតនៅរួតទី​ ​របស់ប្រាសាទមេបុណ្យខាងកើត​ ​ដែលកំពុងមានសភាព​​​ទ្រុឌទ្រោមខ្លាំង

យ៉ាងណា​ ​ក្រុមអ្នកជំនាញ​ ​ពន្យល់ថា​ ​ការងារទុលទ្រនេះ​ ​ធ្វើឡើងដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូល​ ​ដែលកំពុងមានភាពស្រុតផ្អៀងខ្លាំងប្រឈមនិងការដួលរលំ​ ​ព្រមទាំងធ្វើការបិតបាយអបំពេញតាមចន្លោះថ្មប្រេះបែកនិងញែកចេញពីគ្នា​ ​ដើម្បីការពារជម្រាបទឹកផងដែរ

សូមជម្រាបជូនថា​ ​ប្រាសាទមេបុណ្យខាងកើត​ ​គឺស្ថិតនៅចំកណ្តាលសោរតដា​ ​មានចម្ងាយប្រហែលម៉ែត្រពីប្រាសាទប្រែរូប​ ​ដែលសព្វថ្ងៃបានគោកក្លាយជាវាលស្រែ​ ​និងមានអ្នកស្រុករស់នៅតាំងពីបុរាណមក​ ​ដែលមានឈ្មោះភូមិថា​ ​«ប្រដា»​) ​ប៉ុន្តែសព្វថ្ងៃ​ ​ហៅថា​ ​«ព្រះដាក់»​ ​ទៅវិញ​ ​កាលពីដើម​ ​បើគេច​ង់​ទៅប្រាសាទនេះបាន​ ​គឺទាល់តែជិះទូក​ ​បច្ចុប្បន្ន​ ​ប្រាសាទមេបុណ្យកើត​ ​ក្រៅពីទាក់ទាញទេសចរ​ ​អ្នកសិក្សាស្រាវជ្រាវ​ ​ក៏បានក្លាយជាទី​ក្ការៈ​ដែលអ្នកស្រុកនៅជុំវិញប្រាសាទមានជំនឿជាក់ថាពូកែស័ក្តិសិទ្ធិក្នុងការរៀបចំពិធីសុំទឹកភ្លៀងជារៀងរាល់ឆ្នាំទៀតផង