Stand with Cambodia — Together for Our Future
ទេសចរណ៍ Jan 25, 2023 | 11:12 AM

ក្រសួង​ថា​ភ្ញៀវ​ដើរលេង​កម្សាន្ត​នៅ​ថ្ងៃចូលឆ្នាំចិន-វៀតណាម មាន ​១លាននាក់ ក្នុងនោះខេត្តព្រះសីហនុច្រើនជាងគេ

ក្រសួង​ថា​ភ្ញៀវ​ដើរលេង​កម្សាន្ត​នៅ​ថ្ងៃចូលឆ្នាំចិន-វៀតណាម មាន ​១លាននាក់ ក្នុងនោះខេត្តព្រះសីហនុច្រើនជាងគេ

គោលដៅទេសចរណ៍សំខាន់រយៈពេលថ្ងៃនេះ​ ​រួមមាន​ ​ខេត្តព្រះសី​នុ ​​,​នាក់​ ​ខេត្តសៀមរាប​ ​​,​នាក់​ ​ខេត្តបាត់ដំបង​ ​​,​នាក់​ ​ខេត្តកំពត​ ​​,​នាក់​ ​ខេត្តប៉ៃលិន​ ​​,​នាក់​ ​ខេត្តកំពង់ចាម​ ​​,​នាក់​ ​និងខេត្តកែប​ ​​,​នាក់​ ​គោលដៅទេសចរណ៍ទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ​ ​ខណៈប្រជាពលរដ្ឋភាគច្រើនដើរ​ម្សាន្ត​ជាលក្ខណៈក្រុមគ្រួសារ​ ​ហើយខ្លះទៀតដើរ​ម្សាន្ត​ច្រើនកន្លែង

ក្រសួង​ ​បញ្ជាក់ថា​ ​ដោយសារចូលឆ្នាំចិនឆ្នាំនេះប៉ះចំចុង​ប្តាហ៍ ​ដូច្នេះយើងសង្កេតឃើញថាចរន្តភ្ញៀវទេសចរ​ ​និងការធ្វើដំណើរ​ម្សាន្ត​របស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានសភាពផុសផុលច្រើន​ ​ខណៈដែលប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រដើម្បីរៀបចំសែនតាមប្រពៃណីចិន

ជាមួយនឹងគ្នានេះ​ ​ប្រជាជនមួយចំនួនបានត្រឡប់ចូលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ​ ​ហើយខ្លះទៀតបានត្រលប់ចូលវិញនាល្ងាចម្សិល​ម៉ិ​​ ​ខណៈដែលអាជីវករនៅតាមផ្សារ​ ​និងលក់ដូរនៅតាមផ្ទះបានបិទតូប​ ​និងហាងជាបណ្តោះអាសន្នក្នុងរយៈពេលចូលឆ្នាំនេះ​ ​ដើម្បីជួបជុំគ្រួសារ​ ​និងដើរ​ម្សាន្ត ​ស្របពេលអង្គភាព​ ​និងស្ថាប័នមួយចំនួនបានអនុញ្ញាត​ឱ្យ​បុគ្គលិកឈប់សម្រាក​ ​ដោយដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំជាដើម

ដោយឡែក​ ​សម្រាប់ខេត្តព្រះសី​នុ​ភ្ញៀវទេសចរភាគច្រើនទៅព្រឹកមកវិញល្ងាចជាមួយការធ្វើដំណើរតាមផ្លូវល្បឿនលឿន​ ​ទន្ទឹមនឹងនេះ​ ​ប្រជាពលរដ្ឋមួយចំនួនបានយកតាមខ្លួននូវម្ហូបអាហារដែលបានសែនរួច​ ​ទៅបរិភោគដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ