យុវជន-ចំណេះជំនាញ Apr 25, 2019 | 11:06 AM

កៅម៉េង ហេងលី៖ AIS កែប្រែខ្ញុំពីក្មេង​​​ដែល​មិនខំសិក្សា ក្លាយជាសិស្សពូកែ

image

យុវសិស្ស កៅម៉េង ហេងលី គឺជាអតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាគោ​ក​។ ​យុវសិស្សរូបនេះ បាន​ប្តូរ​មក​រៀន នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ​នៅថ្នាក់ទី​៩។​ចូលរៀនដំបូងរូបគេ​​​រូបគេត្រឹម​តែជា​សិស្ស​មធ្យមប៉ុណ្ណោះ​។​

យុវសិស្ស ដែលមានរាងតូចល្អិត រូបនេះ រៀបរាប់​ថា«AIS កែប្រែខ្ញុំច្រើន ខ្ញុំគិតថា ប្រសិនបើខ្ញុំរៀននៅខេត្តប្រហែ​លជាអត់​​អាចបាននិទ្ទេស​ A​នោះទេ។ កាល​រៀន​នៅ​បន្ទាយ​មាន​​ជ័យ មួយអាទិត្យអ៊ីចឹងឈប់ ពីរ ទៅ បីថ្ងៃ ​អ៊ីចឹងខ្ញុំឈប់ច្រើន ហើយមួយ​ទៀតពិន្ទុបានតែមួយជា​ប់ៗ ព្រោះ​អី​អាង​ពេល​​ប្រឡង​អាចមើលគ្នាបាន ដល់ពេលនៅ AIS ពេលប្រឡង​តឹង​ អនុ​រក្ស​នៅក្នុង​២នាក់ហើយ នៅ​មើល​តាម​កាមេរ៉ា​ទៀត អ៊ីចឹងនៅផ្ទះខំ មកសាលាខំ ដើម្បីប្រឡងបានជាប់។»

​ជាសិស្ស​​រៀនបានត្រឹមកម្រិតធម្យមនៅសាលារៀន​មួយនៅខេត្តបន្ទាយមានជ័យ​ ​ហេងលី មិនមែន​ជា​សិស្ស​ដែល​សង្វាត​នឹងការ​សិក្សា​ប៉ុន្មានឡើយ ​ហើយម្តងម្កាលក៏ធ្លាប់គេច មិនចូលរៀនផងដែរ។

តែអត្តចរិក និងភាពខ្ចិលនេះ បានផ្លាស់ប្តូរ ក្រោយ​យុវសិស្សរូបនេះ បានប្តូរមករៀននៅទីក្រុងភ្នំពេញ ​​​​​​​ដោយចូលរៀន​នៅ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង។ ការកែប្រែនេះ ដោយសារបរិយាកាសសិក្សា ការ​បង្រៀនដោយ​យកចិត្តទុកដាក់ ​និង​វិន័យ​ដ៏​តឹងរឹង​រ​បស់សាលា ជាពិសេសគ្រូ មានបទបទពិសោធ និងឯកទេសបង្រៀនល្អ ដែលជំរុញឱ្យ​ការសិក្សា​របស់ខ្លួន កាន់តែប្រសើរឡើង​​ជា​លំដាប់។

ហេងលី៖«ពេលម៉ោងរៀនយើងត្រូវស្ងាត់ អ៊ីចឹងពង្រឹងសមត្ថភាពយើងបានច្រើន ក៏ដូចជាស្តាប់គ្រូពន្យល់បានល្អ…។ ​​វិន័យ​​ច្រើន តែពេលយូរៗទៅស៊ាំ មានអារម្មណ៍ថាខ្លួន​ធ្វើបានល្អច្រើន។»

ហេងលី បានស្គាល់ AIS ដំបូង តាមរយៈបងប្រុសដែលធ្វើការនៅរាជធានីភ្នំពេញ ​ក្រោយពី​​​គាត់​បាន​ដឹងថា ​​សាលា​រៀន​ឯកជន​មួយនេះ បណ្តុះបណ្តាលសិស្សប្រកបដោយគុណភាព វិន័យ សីលធម៌ និងមានចំណេះដឹង​ពិតប្រាកដ។

«ចូលដំបូងខ្ញុំចូលរៀនវគ្គ Summer(វគ្គរៀនត្រៀម ឬបំប៉ន់) ឃើញលោកគ្រូ គាត់យកចិត្តទុកដាក់ហើយ រំលឹក​មេរៀន​​ចាស់ៗ មានអារម្មណ៍ថា ចេះច្រើនជាងមុន អ៊ីចឹងទុកចិត្ត ជឿជាក់លើ AIS »។ ហេងលី បាននិយាយថា ក្រោយ​ពី​ដែល​រូបគេ​ បានមករៀននៅ AIS បានមួយរយៈ កត់សម្គាល់ឃើញថា ខ្លួនឯងមានការផ្លាស់ប្តូរយ៉ាងច្រើន​។ មេរៀន​ដែល​មិន​ចេះ​កន្លងមក​ អាចចាប់បានគ្រប់ចំណុច ចេះកំណត់ពេលរំលឹកមេរៀន។ ​

​ក្នុងនាមជាអតីតសិស្សមធ្យម ប្រែក្លាយខ្លួនជាសិស្សឆ្នើម និងជាសិស្សជាប់និទ្ទេសA ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ​២០១៨​នេះ​ យុវសិស្ស ​កៅម៉េង ហេងលី បានផ្តាំផ្ញើដល់សិស្ស​ប្អូនដែលកំពុងត្រៀមខ្លួនប្រឡងនៅឆ្នាំក្រោយ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ថា«​​ខំរៀនពីដើមឆ្នាំយក A កុំខំរៀននៅចុងឆ្នាំយក​​ ​E»៕