កម្មវិធីពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ២០២៣នេះ រៀបចំឡើង ក្នុងគោលបំណងធំៗ ចំនួន៣ គឺ ចែករំលែករាល់បទពិសោធន៍ និងតម្រង់ទិសចាប់យកមុខជំនាញសិក្សាឆ្លើយតបទីផ្សារការងារ, ស្វែងរកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ, ជម្រុញឱ្យយុវជនមានភាពក្លាហានក្នុងការប្រកួតប្រជែងរាល់កម្មវិធីអប់រំ។
គួរជម្រាបថា ក្រៅពីការដាក់បង្ហាញអំពីព័ត៌មានសាកលវិទ្យាល័យ ក្នុងនោះក៏មានកម្មវិធីចែករំលែកបទពិសោធន៍ នៃការជ្រើសរើសជំនាញសិក្សា ក៏ដូចជាអាជីពការងារ ដែលមានការចូលរួមពីសំណាក់វាគ្មិនកិតិ្តយស សាស្រ្តាចារ្យ តំណាងមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនផ្សេងៗគ្នា មកចែករំលែកបទពិសោធន៍ផងដែរ។
ចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ https://forms.gle/VGs5rLNVmjBWJEMM7៕