អប់រំ Mar 27, 2024 | 15:59 PM

ការរៀនផ្ទាល់ខ្លួន

image

ការទទួលបានភាពជោគជ័យរបស់អ្នកសិក្សានៅក្នុងការអប់រំរបស់ពួកគេត្រូវបានទទួលឥទ្ធិពលពីកត្តាផ្ទាល់ខ្លួន និងបរិស្ថានជំវិញខ្លួនជាច្រើន។ យុទ្ធសាស្ត្រសិក្សាផ្ទាល់ខ្លួនបានភ្ជាប់បទពិសោធន៍ ចំណេះដឹង និងទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកសិក្សាទៅជាមួយវិធីសាស្ត្រសិក្សា ដើម្បីជួយសិស្សឱ្យរៀនកាន់តែឆាប់យល់ ពីគំនិតថ្មីៗកាន់តែងាយស្រួល និងកែលម្អដំណើរការសិក្សារបស់ពួកគេ ។

គោលដៅចម្បងនៃការរៀនផ្ទាល់ខ្លួនគឺដើម្បីផ្គូផ្គងចំណោះដឹងបច្ចុប្បន្នរបស់អ្នកសិក្សាជាមួយនឹងព័ត៌មានថ្មីដោយការផ្គូផ្គងសម្ភារៈបណ្តុះបណ្តាលទៅនឹងចំណេះដឹង បទពិសោធន៍ និងជំនាញពីមុនរបស់ពួកគេ។ សរុបមក ការរៀនផ្ទាល់ខ្លួនធ្វើឱ្យការសិក្សាកាន់តែមានប្រសិទ្ធភាព។

អត្ថប្រយោជន៍នៃការរៀនផ្ទាល់ខ្លួនគឺវាចំណេញពេលវេលា បង្កើនការចូលរួមក្រុម បង្កើនការរក្សាចំណេះដឹង បង្កើនការលើកទឹកចិត្ត និងបង្កើនលទ្ធផលការសិក្សា។ ឧទាហរណ៍នៃការរៀនផ្ទាល់ខ្លួនគឺមានការបង្រៀនមួយទល់មួយ ការណែនាំ និងការសិក្សាតាមអ៊ីនធឺណិតផងដែរ។

សរសេរដោយ៖ អូវែន សុខស្រីឡា