ពិតជាពិសេសមែន! ចាប់ពីឆ្នាំសិក្សាថ្មីនេះតទៅ រាល់ការប្រើប្រាស់ជាមួយនឹងសេវាដឹកជញ្ជូនអន្ដរទ្វីប លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ២០% ដោយគ្មានការកំណត់។ នេះជាតម្លៃយ៉ាងសមរម្យសម្រាប់លោកអ្នកដែលមានបំណងប្រើប្រាស់នូវសេវាកម្មដឹកជញ្ជូនអន្តរទ្វីប ជាពិសេសសម្រាប់សិស្សានុសិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
នៅក្នុងឱកាសយុទ្ធការដង្ហែក្បួនរថយន្តបម្រើសេវាដឹកជញ្ជូនសិស្សានុសិស្ស កាលពីថ្ងៃទី១៧ ខែសីហា លោក ហុង ឡុងឌី ប្រធានសេវាដឹកជញ្ជូន អន្តរទ្វីប បានលើកឡើងថា ទាំងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានផ្ដល់សេវាដឹកជញ្ជូនសិស្សទៅវិញទៅមកជុំវិញតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ ហើយសម្រាប់ឆ្នាំសិក្សាថ្មីមានការបញ្ចុះតម្លៃ២០% ដោយគ្មានពេលកំណត់ជូនលោកអ្នកដែលមានបំណងប្រើប្រាស់នូវសេវាដឹកជញ្ជូននេះ។
លោកបញ្ជាក់ថា ការបញ្ជុះតម្លៃនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកអាណាព្យាបាលសិស្សដែលកំពុងតែប្រើប្រាស់សេវាដឹកជញ្ជូននេះ និងអ្នកមិនទាន់បានប្រើ តែមានបំណងប្រើប្រាស់សេវានេះដែរ។ ដូច្នេះនេះជាឱកាសសម្រាប់អ្នកអាណាព្យាបាល ដែលគ្មានពេលនាំកូនមកសាលារៀនដោយខ្លួនឯង ហើយអ្នកគ្មានលទ្ធភាព ក៏អាចមានលទ្ធភាពអាចប្រើប្រាស់សេវានេះបានដែរ គឺចំណេញប្រយោជន៍ច្រើន។
បើតាមលោកឡុងឌី ដដែល សេវាកម្មដឹកជញ្ជូន អន្តរទ្វីប ដែលជាផ្នែកដ៏សំខាន់មួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានអ្នកគាំទ្រច្រើន ព្រោះសេវាកម្មដឹកជញ្ជូននេះធានាសុវត្ថិភាពខ្ពស់ដល់អ្នកជិះ មានផាសុកភាពល្អ និងផ្ដល់ទំនុកចិត្តខ្ពស់ដល់អ្នកអាណាព្យាបាល។ ជាពិសេស អ្នកបើកបរអាជីពមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ហើយរថយន្តនីមួយៗមានសេវាធានារ៉ាប់រង រួមទាំងមានសេវាត្រួតពិនិត្យ និងថែទាំយានយន្តតាមស្ដង់ដារបច្ចេកទេសត្រឹមត្រូវ។ សេវាកម្មដឹកជញ្ជូននេះ មានរថយន្ដប្រមាណ៧០គ្រឿង ដែលដឹកជញ្ជូនគ្រប់ខណ្ឌទាំងអស់ទូទាំងរាជនីភ្នំពេញ។
សូមជម្រាបជូនថា សេវាកម្មដឹកជញ្ជូនអន្តរទ្វីប មានបម្រើសេវាកម្មជូនសិស្សានុសិស្សរបស់ខ្លួនក្នុងតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ រួមមានខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណ្ឌដង្កោ… និងបណ្ដាខេត្តក្បែររាជធានីភ្នំពេញជាដើម៕