Stand with Cambodia — Together for Our Future
ព័ត៌មានតាមខេត្ត Aug 30, 2022 | 15:21 PM

កាកបាទក្រហមខេត្តកំពង់ចាម ចូលរួមពិធីបុណ្យសពអ្នកដែលខ្យល់បោកពន្លិចទូកលង់ទឹកស្លាប់នៅស្រុកព្រៃឈរ

កាកបាទក្រហមខេត្តកំពង់ចាម ចូលរួមពិធីបុណ្យសពអ្នកដែលខ្យល់បោកពន្លិចទូកលង់ទឹកស្លាប់នៅស្រុកព្រៃឈរ

​សព​បុរស​ទាំង​២​នាក់​នេះ​ ​ម្នាក់​អាយុ​៥​១​ឆ្នាំ​ ​ត្រូវជា​ឪពុក​មា​ ​មាន​ប្រពន្ធ​ ​និង​កូន​៤​នាក់​ ​និង​ ​ម្នាក់ទៀត​អាយុ​​៣​១​ឆ្នាំ​ ​ត្រូវជា​ក្មួយ​ ​មាន​ប្រពន្ធ​ ​និង​កូនស្រី​ម្នាក់​ ​មាន​ទីលំនៅ​ក្នុង​ភូមិ​ក​ណ្តោ​ល​កោង​ ​ឃុំ​សំរោង​ ​ស្រុក​ព្រៃ​ឈរ​ ​ខេត្ត​កំពង់ចាម​ជាមួយគ្នា​ ​។​

​លោក​ ​អ៊ុន​ ​ចាន់​ដា​ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ​មានការ​សោកស្តាយ​ ​និង​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ចំពោះ​ការ​បាត់បង់​​ប្តី​ ​ឪពុក​ ​ឪពុកក្មេក​ ​កូន​ ​កូនប្រសា​រ​ ​ជាទី​គោរព​ ​ជា​ទីស្រឡាញ់​ ​ខណៈ​ដែល​អ្នក​ទាំងពីរ​ចេញ​ទៅនេសាទ​ត្រី​មកល​ក់ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

​លោក​ ​អ៊ុន​ ​ចាន់​ដា​ ​ក៏បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​អាណិតអាសូរ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ​ដែល​ជានិច្ចកាល​ ​សម្តេច​តែងតែ​មាន​ក្តី​បារម្ភ​និង​គិតគូរ​​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ ​ជនរងគ្រោះ​ដោយ​មហន្តរាយ​ផ្សេងៗ​ ​ហើយ​តែង​បាន​ចាត់​តំណាង​ចុះ​អន្តរាគមន៍​ជួយ​រំលែក​មរណទុក្ខ​ ជួយ​ដោះស្រាយ​ទាន់ពេល​វេលា​ស្របតាម​ទិសស្លោក​ " ​ទីណា​មានទុក្ខ​លំបាក​ទីនោះ​ ​មាន​កាកបាទក្រហម​កម្ពុជា​" ​។​

​លោក ​បាន​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​ទាំង​ពីរឱ្យ​ខំ​កាត់ចិត្ត​ ​ទប់អារម្មណ៍​ ​ហើយ​ថែរក្សា​សុខភាព​ឲ្យ​ល្អ​ ​ប្រឹងប្រែង​ប្រកបរបរចិញ្ចឹមជីវិត​បន្ត​ទៀត​ ​ដើម្បី​លើក​កំពស់ជីវភាព​ក្នុង​គ្រួសារ​ ​។

​សម្ភារ​ដែល​បាន​ផ្តល់​ជូន​គ្រួសារ​សព​ខាងលើ​គឺ​ ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​៥​០​គីឡូក្រាម​ ​ទឹក​សុទ្ធ​២​កេស​ ​ទឹកក្រូច​២​កេស​ ​ត្រីខ​២​០​កំប៉ុង​ ​មី​២​កេស​ ​និង​បច្ច័យ​ចូលបុណ្យ​ចំនួន​៥​០​ម៉ឺន​រៀល​ ​ដោយឡែក​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ត្រូវជា​សាច់ញាតិ​សព​ ​ដែល​នៅ​រស់​ពី​ការ​លង់ទឹក​ក៏​ត្រូវ​បាន​លោក​ ​អ៊ុន​ ​ចាន់​ដា​ ​ឧបត្ថម្ភ​ប្រាក់​ចំនួន​២​០​ម៉ឺន​រៀល​ផង​ដែរ​។​

​ជាមួយ​នោះ​ ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ ​បាន​ចូល​បច្ច័យ​ក្នុង​ពិធីបុណ្យ​សពក្នុង​១​គ្រួសារ​ថវិកា​៥​០​ម៉ឺន​រៀល​ ​អនុ​សាខា​ស្រុក​ចូលបុណ្យ​បន្ថែម​ក្នុង​១​គ្រួសារ​បច្ច័យ​២​០​ម៉ឺន​រៀល​បន្ថែម​ផង​ដែរ​ ​៕​
​អត្ថបទ​៖​សុខ​ ​ផន