កសិករមួយចំនួនធំនៅស្រុកស្អាង បានថ្លែងថាៈ នៅវដូវវស្សាឆ្នាំនេះ សំបូរទឹកភ្លៀងធ្លាក់មកផ្ទួនៗគ្នាតែម្តង។ បណ្ដាលឲ្យជន់លិចដីចម្ការ ជាហេតុនាំឲ្យពួកគាត់ ត្រូវគាល់រំលើងដីយកមើមខ្ញីទាំងអស់តែម្តង ព្រោះទុកយូរមិនកើតទេ! វាអាចរលួយមើមមិនខាន។ បើទោះបីជាតម្លៃមើមខ្ញីធ្លាក់ចុះ នៅត្រឹមមួយគីឡូក្រាម១៥០០រៀល ខណៈតម្លៃពីមុន១គីឡូក្រាមជិត១ម៉ឺនរៀលឯណ្ណោះ។
ទន្ទឹមនិងនោះកសិករបានប្រាប់ពីវិធីដាំដុះមើមខ្ញីទៀតផង ដោយដំបូងយើងត្រូវរៀបចំដីដោយភ្ជួរឬរាស់ដីឱ្យបានសព្វល្អ រួចលើកជារងៗ និងដាក់ជីធម្មជាតិ(អាចម៍គោលឬអាចម៍ទា)។ បន្ទាប់មកយើងចាប់ផ្ដើមយកពូជខ្ញីដែលសម្រាំងទុក មកដាក់នៅលើរង និងស្រោចទឹកជាប្រចាំ ជាការស្រេច។
មិនតែប៉ុណ្ណោះ! កសិករត្រូវចាំបាច់ថែទាំជាប្រចាំដូចជា៖ បោចស្មៅ និងបាញ់ថ្នាំកម្ចាត់ដង្កូវ រហូតអាចប្រមូលផលបាន។
ជាក់ស្ដែងៈ ដំណាំខ្ញីត្រូវការចំណាយប្រាក់ដើមខ្ពស់ និងការថែរទាំជាប្រចាំ បើសិនតម្លៃមើមខ្ញីមួយគីឡូក្រាមថ្លៃ ១៥០០រៀល ត្រូវខាត់ទាំងស្រុងហើយ។ ហេតុនេះកសិករសំណូមពរដល់ប្រមុខថ្នាក់ដឹងនាំ ជាពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាជួយរកទីផ្សារនាំចេញ មើមខ្ញី ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាកសិករខ្មែរឱ្យប្រសើជាងនេះ៕