Stand with Cambodia — Together for Our Future
កសិកម្ម Aug 16, 2022 | 15:15 PM

កសិករនៅស្រុកកោះញែកផ្លាស់ប្ដូរផ្នត់គំនិតពីចូលព្រៃកាប់ឈើបរបាញ់ងាកមកដាំដុះបន្លែសុវត្ថិភាព

កសិករនៅស្រុកកោះញែកផ្លាស់ប្ដូរផ្នត់គំនិតពីចូលព្រៃកាប់ឈើបរបាញ់ងាកមកដាំដុះបន្លែសុវត្ថិភាព

ក្នុងកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍លើដំណាំបន្លែនាព្រឹកថ្ងៃទី ខែសីហា ឆ្នាំ កសិករឈ្មោះ ម៉ន សាមាន រស់នៅភូមិអរបួន ឃុំអរបួនលើ ស្រុកកោះញែក បានឱ្យដឹងថា មុនចាប់ផ្ដើមដាំបន្លែបង្ការនេះ គាត់ធ្លាប់បានចូលទៅក្នុងព្រៃដើម្បីកាប់ឈើនិងប្រមូលផលអនុផលព្រៃឈើ ជាមួយអ្នកភូមិ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ដោយកាលនោះ មុខរបរចូលព្រៃប្រមូលអនុផលព្រៃឈើ របស់គាត់មិនអាចធ្វើឱ្យជីវភាពល្អប្រសើរនោះទេ

ក្រោយទទួលបានការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញ និងការផ្សព្វផ្សាយរបស់អង្គការ ក្រុមអភិវឌ្ឍន៍ជនបទ ហៅកាត់ថា CRDT គាត់បានចាប់ផ្ដើមដាំដំណាំបន្លែសុវត្ថិភាពនេះ ហើយអាចធ្វើឱ្យជីវភាពគ្រួសារមានការប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីបានដាំបន្លែមួយរយៈធំ គាត់អាចសន្សំលុយ ទិញបានដីស្រែចម្ការប្រមាណជាង ហិកតា ដើម្បីពង្រីក ផ្ទៃដីដាំបន្លែរបស់គាត់ ឱ្យកាន់តែធំជាងមុន

កសិករ ម៉ន សាមាន បានបន្តថា បន្ទាប់ពីទទួលបានការប្រឹក្សាយោបល់និងបច្ចេកទេស ពីមន្ត្រីជំនាញ និងអង្គការ ស៊ីឌីធី គាត់អាច ផលិតបន្លែសុវត្ថិភាពផ្គត់ផ្គង់ ទៅតាមតម្រូវការទីផ្សារ នៅក្នុងខេត្តនិងផ្សារទំនើបនៅរាជធានីភ្នំពេញ បន្លែដែលគាត់ដាំនោះមានច្រើនប្រភេទទៅតាមរដូវកាល ដូចជា ត្រសក់ ត្រឡាច ស្ពៃ ណ្តែគួ ម្ទេស ត្រប់ ខ្ញី ស្លឹកខ្ទឹម ពោត ល្លុ ននោង ខាត់ណា ខាត់ណាដើម ប្រះ ល្ពៅ និងស្រូវផ្ការេំដួល ដែលសុទ្ឋតែគ្មានជាតិគីមី

លោក ហ៊ី រ៉ន ជំទប់ទី ឃុំអរបួនលើ ស្រុកកោះញែក បានដឹងថា បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ ជាច្រើនគ្រួសារដែលកន្លងមក ធ្លាប់តែជាអ្នកចូលក្នុងព្រៃប្រមូលអនុផលព្រៃឈើ ដើម្បីចិញ្ចឹមជីវិតក្រុមគ្រួសារនោះ បច្ចុប្បន្នពួកគាត់បានងាកមកដាំដុះបន្លែបង្កើតសម្រាប់លក់ដូរវិញ ហើយបងប្អូនមួយចំនួនទៀតក៏មានការចិញ្ចឹមសត្វ ជ្រូក គោក្របី មាន់ទា ជាដើម

លោកជំទប់ទី ឃុំអរបួនលើ បានបន្តថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលម្ចាស់គម្រោង បានផ្ដល់ជំនួយមកដល់សហគមន៍ទន្សោងកោះញែករបស់យើង ឱ្យមានភាពប្រសើរឡើង នៅក្នុងពេលបច្ចុប្បន្ននេះ
ជាពិសេសក៏សូមអរគុណដល់អង្គការ ស៊ីឌីធី ដែលតែងសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តការងារ និងតែងតែចុះមកតាមដាន ផ្ដល់វគ្គបណ្ដុះបណ្ដាល បច្ចេកទេសផ្សេងៗដល់កសិករក្នុងសហគមន៍នេះផងដែរ

លោក ល្លិ ស៊ីលីន តំណាងអង្គការ CRDT បានដឹងថា បន្ទាប់ពីប្រមូលផ្តុំបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយនោះ ក៏បង្កើតជាសគមន៏ឈ្មោះ ទន្សោងកោះញែក នៅក្នុងឆ្នាំ ដែលមានការទទួលស្គាល់ពីមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង ដើម្បីបង្កើនឱកាស សេដ្ឋកិច្ចសម្រាប់គ្រួសារដៃគូដែលរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក និងបង្កើនតួនាទីក្នុងការទទួលខុសត្រូវលើការអនុវត្តកសិកម្ម ដែលទទួលបានជំនួយពីពលរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប តាមរយៈអង្គការ wwf ដែលអនុវត្តដោយអង្គការ CRDT

 

ភ្នាក់ងារខេត្តមណ្ឌលគិរី