Stand with Cambodia — Together for Our Future
នយោបាយ Aug 19, 2022 | 11:48 AM

កម្ពុជា លើកទឹកចិត្តអង់គ្លេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា

កម្ពុជា លើកទឹកចិត្តអង់គ្លេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា

ការបញ្ជាក់ជំហររបស់សម្តេច ​ ​ខេង​ ដូចនេះ​ ​ខណៈដែលអនុញ្ញាត​ឱ្យ​លោកស្រី​ ​Tina​ ​Redshaw​ ​ឯកអគ្គរាជទូតចក្រភពអង់គ្លេស​ប្រចាំកម្ពុជាចូលជួបជម្រាបលានាថ្ងៃទី​ ខែ​សីហានេះ នៅទីស្តីការក្រសួង

ក្នុងជំនួបនោះម្តេច ស ខេង ក៏បានថ្លែងអំណរគុណ​ លោស្រីចំពោះការគាំទ្រ​ ​ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាលើ​វិ​ស័ពាក់ព័ន្ធជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជា​ ​ជាពិសេសលើការងារ​ ​បណ្តុះបណ្តាលធនធានមនុស្សក្នុងកងកម្លាំងនគរបាលជាតិ។ សម្ដេចក្រឡាហោម​ ​បានចាត់ទុកថា​ ​នេះជាកិច្ចការមួយដ៏មានសារៈសំខាន់​ ​ខណៈក្រសួងមហាផ្ទៃកំពុងតែ​ ​ខិតខំលើក​ម្ពស់​គុណភាព​ ​និងប្រសិទ្ធភាពនគរបាលជាតិជាមន្ត្រីបម្រើសេវាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ​ ​និងសុវត្ថិភាពសង្គម

សម្ដេច​ ​ខេងបានបញ្ជាក់ថា​ "​ពិតជាគាំទ្រ​ ​និងបន្តលើកទឹកចិត្តឲ្យ​​មានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេស​ ​ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើស​​បច្ចេកវិទ្យា​ ​ដែលក៏ជាកិច្ចការមានសារៈសំខាន់​ ​ខណៈធនធានមនុស្សលើ​វិ​័​នេះរបស់​ ​កងកម្លាំងនគរបាលកម្ពុជានៅមាន​ម្រិ​នៅឡើយ​"
សម្ដេចបានបន្ថែមថា​ ​ការលើក​ម្ពស់​គុណភាពធនធានមនុស្សក្នុង​វិ​នគរបាលជាតិ​ ​ក៏ជាការរួមចំណែកដ៏សំខាន់មួយក្នុងការចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ​ ​ដែលកិច្ចការនេះក៏ជាកិច្ចការសំខាន់​ ​និងមិនអាចប្រទេសណាមួយធ្វើតែម្នាក់ឯងបាននោះទេ​ ​គឺពិតជាទាមទារ​ឱ្យ​មាននូវកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅក្នុងតំបន់​ ​និងសកលលោក
អត្ថបទឡាងឡាង