Stand with Cambodia — Together for Our Future
អាជីវកម្ម Oct 04, 2022 | 15:12 PM

កម្ពុជា នឹងធ្វើម្ចាស់ផ្ទះកម្មវិធីពិព័រណ៍បច្ចេកវិទ្យាឈានមុខគេប្រចាំឆ្នាំនៅក្នុងខែវិច្ឆិកាខាងមុខ

កម្ពុជា នឹងធ្វើម្ចាស់ផ្ទះកម្មវិធីពិព័រណ៍បច្ចេកវិទ្យាឈានមុខគេប្រចាំឆ្នាំនៅក្នុងខែវិច្ឆិកាខាងមុខ

​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា​២​០​២​២​ (​Cam​bo​d​i​a​ ​T​e​c​h​ ​Ex​p​o 2022: C​T​X 2022) ​នេះ​ ​នឹង​ធ្វើ​ការរៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យា​សា​ស្រ្ត ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ដែល​នឹង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី​១​១​ ​រហូតដល់​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ (​Venue​ 1) ​និង​ ​Factory​ ​P​h​no​m​ ​P​e​n​h​ (​Venue​ 2)​។​

​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​កៀរគរ​រដ្ឋ​សមាជិក​អា​ស៊ាន​ ​រដ្ឋាភិបាល​ វិ​ស័​យ​ឯកជន​ ​ស្ថាប័ន​ស្រាវ​ជា្រ​វ​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​សង្គម​ស៊ីវិល​ ​ដើម្បី​សហការ​ ​ចែករំលែក​បទ​ពិសោធ​ និន្និ​ការ​ថ្មីៗ​ ​បញ្ហា​ប្រឈម​ ​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧ​ហ្សា​ហ​កម្ម​ជំនាន់​ទី​៤​។

​

​លើស​ពី​នេះ​ ​កម្មវិធី​នេះ​ក៏បាន​បង្ហាញ​អំពី​វឌ្ឍនភាព​គោល​នយោបាយ​និង​ក្របខណ្ឌ​គតិយុត្ត​ ​ជាពិសេស​ផលិតផល​និង​សេវា​បច្ចេកវិទ្យា​នានា​។​ ​ឆ្លុះបញ្ចាំង​អំពី​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ប្រកបដោយ​អំណោយផល​និង​ទាក់ទាញ​ ​ព្រមទាំង​ចាប់​យក​ឱកាស​វិនិយោគ​ ​ក្នុង​វិ​ស័​យ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​នុ​វា​នុ​វត្ត​ន៍​នៅ​កម្ពុជា​។​ ​អភិវឌ្ឍន៍​បណ្ដាញ​អាជីវកម្ម​រវាង​ធុរកិច្ច​បច្ចេកវិទ្យា​ថ្មី​ ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ឧ​ហ្សា​ហ​កម្ម​ ​និង​វិនិយោគ​។​ ​ចាប់​យក​សក្ដានុពល​នៃ​វិ​ស័​យ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្តិ​ន៍​។​ ​លើក​ក​ម្ពស់​ការយល់​ដឹង​ ​និង​បង្កើត​សំណើ​រ​រួម​ ​ក្របខណ្ឌ​ ​និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​រួម​ជាដើម​៕​
​