Stand with Cambodia — Together for Our Future
កសិកម្ម Aug 18, 2022 | 16:28 PM

កម្ពុជា-ចិន ឯកភាពបង្កើតក្រុមជំនាញរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា

កម្ពុជា-ចិន ឯកភាពបង្កើតក្រុមជំនាញរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា

​លោក​ វេ​ង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាងល្អ​ប្រសើរ​រវាង​កម្ពុជា​-​ចិន​ ​ដោយ​ថ្មីៗ​នេះ​ភាគី​ចិន​បាន​អនុញ្ញាត​ឱ្យ​នាំចូល​ផ្លែស្វាយ​និង​ត្រី​ប្រា​ ​ហើយនឹង​អនុញ្ញាត​ឱ្យ​នាំចូល​ផ្លែ​មៀន​កម្ពុជា​ឆាប់ៗ​ខាងមុខនេះ​។​ ​លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់​ថា​ ​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​អាច​ពង្រឹង​និង​ពង្រីក​កាន់តែ​រឹង​មាំ​ថែម​មួយ​ក​ម្រិ​ត​ទៀត​ ​តាមរយៈ​កា​របើក​ការចរចា​លក្ខខ័ណ្ឌ​តម្រូវ​អនាម័យ​និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម​កម្ពុជា​ដទៃទៀត​ ​ដូចជា​ម្រេច​ ​ទឹកមាត់​ត្រចៀក​កម្ម​ ​និង​ទុរេន​នា​ពេល​ខាងមុខនេះ​។​

​លោក​ ​Z​hang​ ​L​ub​i​a​o ​ក៏បាន​ថ្លែង​ថា​ ​បេសកកម្ម​ផ្លូវការ​របស់​លោក​ ​និង​សហការី​មក​នា​ពេលនេះ​ ​គឺ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហ​បក​រតិ​ប​ត្តិ​ការ​លើ​វិ​ស័យ​កសិកម្ម​រវាងប្រទេស​ទាំងពីរ​ ​ជាពិសេស​ជួយ​គាំទ្រ​លើ​ការ​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​។​ ​ដើម្បី​ឱ្យ​ការងារ​នេះ​ទទួល​បាន​ជោគជ័យ​ ​ភាគី​ចិន​បាន​រៀបចំ​ក្រុម​ការងារ​ជំនាញ​ថ្នាក់​ជាតិ​មួយ​ដែល​មាន​សមត្ថភាព​ ​និង​បទ​ពិសោធ​ខ្ពស់​ក្នុង​ការ​រៀបចំផែនការ​មេ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​កសិកម្ម​។​ ​លោក​បន្ថែម​ថា​ ​ការ​រៀបចំផែនការ​មេ​ ​គឺ​ពិតជា​សំខាន់​ណាស់​ ​ប៉ុន្តែ​ការ​អនុវត្ត​ ​ក៏ដូចជា​ការ​យន្ត​ការ​នៃ​ការ​អនុវត្ត​គឺ​កាន់តែ​សំខាន់​ថែមទៀត​ ​ដូចជា​ការ​ប្រមូល​ ​កៀង​គរ​ ​និង​ប្រើប្រាស់​ធនធាន​ ​រួម​មាន​ធនធានមនុស្ស​ ​ធនធាន​ថវិកា​ជាដើម​ ​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​មូលដ្ឋាន​ ​និង​ពី​ថ្នាក់​មូលដ្ឋាន​មក​ថ្នាក់​ជាតិ​។​ ​ទន្ទឹម​នឹង​នេះ​ ​ក៏​ត្រូវធ្វើ​ការ​តាមដាន​ ​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​អនុវត្ត​ផង​ដែរ​៕