Stand with Cambodia — Together for Our Future
ប្រវត្តិសាស្រ្ត Dec 01, 2022 | 18:35 PM

កម្ពុជារៀបចំពិធីអបអរសាទរការដាក់បញ្ចូលកីឡាគុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

កម្ពុជារៀបចំពិធីអបអរសាទរការដាក់បញ្ចូលកីឡាគុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

លោក​ ​សាន​ ​គឹម​ ​ស៊ាន​ ​ប្រធានបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា​ ​និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ​ ​មានប្រសាសន៍ថា​ ​លោកបានហ្វឹកហាត់កីឡាគុនល្បុក្កតោនេះ​ ​តាំងពីកុមារភាពមក​ ​ហើយក៏មានបំណងបង្ហាញកីឡាក្បាច់គុននេះ​ ​ដល់អន្តរជាតិ​ឱ្យ​បានស្គាល់ថា​ ​នេះគឺអ្វីដែលខ្មែរមាន​ ​ខ្មែរបានប្រើតាំងពីបុរាណកាល​ ​ហើយពេលនេះបំណងរបស់លោកបានសម្រេចហើយខណៈដែលលោក​​​មានអាយុឆ្នាំ

កញ្ញា​ ​សំ​ ​ថា័ត្ន ​កីឡាការិនីល្បុក្កតោមួយរូប​ ​បានមានប្រសាសន៍ថា​ ​នៅពេលដែលដឹងដំណឹងថា​ ​កីឡាគុនល្បុក្កតោត្រូវបានបញ្ចូលជាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ​ ​គឺកញ្ញារំភើបនិងមិនស្ដាយកម្លាំងដែលខំហ្វឹកហាត់កីឡាគុនខ្មែរនេះទេ​ ​​ ​កញ្ញាប្តេជ្ញាថា​ ​នឹងបន្តស្មារតីក្នុងការជួយបំផុសបំផុល​ឱ្យ​ក្បាច់គុនខ្មែរមួយនេះកាន់តែល្បីល្បាញ

អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ប្រធានស្ថាបនិកកិត្តិយសនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា​ ​ពីឆ្នាំ​-​​ ​បានមានប្រសាសន៍ថា​ ​ពីដំបូងលោកមិនសូវបានដឹងពីប្រវត្តិគុនល្បុក្កតោនោះទេ​ ​ប៉ុន្តែដោយសារតែឃើញថា​ ​ការហ្វឹកហាត់កីឡានេះហាក់មានការខ្វះខាតច្រើន​ ​ក៏បានជួយឧបត្ថម្ភតាមលទ្ធភាព​ ​លោកបន្តថា​ ​នៅពេលដែលពិភាក្សាអំពីកីឡានេះក៏ឃើញថា​ ​មានអ្នកចេះក្បាច់គុនល្បុក្កតោនេះច្រើន​ ​ប៉ុន្តែហាក់មិនទាន់រួមគ្នាជាធ្លុងមួយ​ ​លោកក៏ចូលរួមជាអ្នកដែលនៅកណ្ដាលដើម្បីអញ្ជើញចាស់ៗដែលគាត់ចេះក្បាច់គុនល្បុក្កតោ​ឱ្យ​បានជួបជុំគ្នា​ ​ជាមួយគ្នានេះ​ ​មានអ្នកចេះក្បាច់គុនល្បុក្កតោ​ ហើ​លោក​​​មានរោង​ពុម្ភ​ក៏ជួយ​ឱ្យ​បានការបោះ​ពុម្ភ​​ ​អ្នកឧកញ៉ាក៏ជូនពរ​ឱ្យ​គុនល្បុក្កតោនេះបន្តដល់ខ្មែរជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅមុខទៀត

អ្នកឧកញ៉ាបន្ថែមថា​ ​ក្រោយមកទៀតអ្នកឧកញ៉ាក៏ត្រូវបានតែងតាំងជាប្រធានស្ថាបនិកកិត្តិយសនៃសហព័ន្ធកីឡាគុនល្បុក្កតោ​ ​ហើយក៏បានសហការជាមួយកងយោធពលខេមរភូមិន្ទដើម្បីដាក់បញ្ចូលកីឡាល្បុក្កតោក្នុងកម្មវិធីហ្វឹកហាត់របស់កងទ័ពនៅខែមករា​ ​ឆ្នាំ​ ​ព្រមទាំងបានរៀបចំឯកសារជាមួយថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត​ ​ដាក់ទៅអង្គការយូ​ណេស្កូ ​ដើម្បីស្នើសុំដាក់គុនល្បុក្កតោនេះជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​ ​ជាមួយគ្នានេះអ្នកឧកញ៉ាក៏បានចុះទៅសួរសុខទុក្ខលោកគ្រូ​ ​អ្នកគ្រូដែលបង្ហាត់គុណល្បុក្កតោ​ ​ព្រមទាំងបានផ្ដល់ជាថវិកា​ ​​ម្ភារៈ​មួយចំនួនផងដែរ​ ​អ្នកឧកញ៉ាបានបង្ហាញអារម្មណ៍រីករាយដោយបានឃើញគុនល្បុក្កតោនេះចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​ ​ហើយក៏បានប្តេជ្ញាចិត្តជួយគាំទ្របន្តទៀតផងដែរ

លោក​ ​វ៉ាន់​ ​ចំរើន​ ​អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា​ ​បានដាស់តឿនថា​ ​ត្បិតតែកីឡាគុនល្បុក្កតោកម្ពុជា​ ​បានចូលជាសម្បត្តិបេតិកភណ្ឌរូ​បិ​នៃអង្គការយូ​ណេស្កូ​ក្តី​ ​ប៉ុន្តែការដាក់បញ្ចូលនេះអាចនឹងត្រូវដកចេញមកវិញប្រសិនបើកម្ពុជាមិនគោរពតាមអ្វីដែលអង្គការយូ​ណេស្ដូ​តម្រូវ

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំក្នុងការដាក់បញ្ចូលកីឡាគុនល្បុក្កតោចូលជាសម្បត្តិបេតិកភណ្ឌអរូបី​ ​នៅថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​ក្បាច់គុនល្បុក្កតោ​ ​ដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា​ ​ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ​ ​របស់អង្គការយូ​ណេស្កូ (UN​E​S​CO​) ​ជាផ្លូវការនៅទីក្រុងរ៉ាបាត​ ​នៃព្រះរាជាណាចក្រម៉ា​រ៉ុ​