កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានរៀបចំ កម្មវិធីប្រកួតសរសេរគំនូសភាសាចិន ម៉េងលី ជេ. គួច លើកទី៧ នៅសាលប្រជុំ សូវ ហុងគុយ សាខាម៉ៅសេទុង។ បរិយាកាស នៃការប្រកួតប្រជែងនេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម និងសប្បាយរីករាយ ដោយមានការចូលរួមពីបេក្ខជនឆ្នើមៗដែលមានសមត្ថភាពខ្ពស់ រហូតឈានមកដល់វគ្គផ្តាច់ព្រ័ត្រ។ ជាលទ្ធផល គណៈកម្មការបានស្វែងរកឃើញម្ចាស់ជ័យលាភីទាំង ៣ រូប រួមមាន៖
ម្ចាស់ជ័យលាភីលេខ១គឺ ឡុង សោភាជាវត្តី
រីឯម្ចាស់ជ័យលាភីលេខ២គឺ ចេង មុន្នីរ័ត្ន
និង ម្ចាស់ជ័យលាភីលេខ៣គឺ ឡេង ណៃអេង។
កម្មវិធីប្រកួតសរសេរគំនូសភាសាចិន ម៉េងលី ជេ. គួចលើកទី៧នេះ ជាកម្មវិធីដែលអាចជួយឱ្យសិស្សានុសិស្សទាំងអស់យល់ច្បាស់ពីលំដាប់លំដោយក្នុងការសរសេរពាក្យ បង្កើនទំនុកចិត្តលើខ្លួនឯង បង្កើនភាពច្នៃប្រឌិត និងបណ្តុះទឹកចិត្ត កូនសិស្សឱ្យមានភាពក្លាហានក្នុងការចូលរួម ដើម្បីទទួលបានបទពិសោធន៍ថ្មីផងដែរ។




