Stand with Cambodia — Together for Our Future
អប់រំ Sep 01, 2026 | 08:51 AM

ឈ្វេងយល់ពីវិធីសាស្ត្រក្នុងការសិក្សាស្រាវ ដើម្បីធ្វើកិច្ចការសាលាឱ្យប្រសិទ្ធភាព!

ឈ្វេងយល់ពីវិធីសាស្ត្រក្នុងការសិក្សាស្រាវ ដើម្បីធ្វើកិច្ចការសាលាឱ្យប្រសិទ្ធភាព!

កិច្ចការស្រាវជ្រាវគ្រប់ប្រភេទមិនថានៅសាលា ឬកន្លែងការងារអាស្រ័យលើគុណភាពនៃប្រភពព័ត៌មានជាចម្បង។ Wikipedia អាចជាចំណុចចាប់ផ្តើមដ៏ល្អ ប៉ុន្តែគេមិនគួរយកមកធ្វើជាឯកសារយោងផ្លូវការឡើយ។ ហេតុផល ក៏ដោយសារតែអ្នកណាក៏អាចសរសេរ និងកែប្រែគំនិតអត្ថបទរបស់ Wikipedia បាន។ ផ្ទុយទៅវិញ សូមជ្រើសរើសការដកស្រង់ប្រភពពីទស្សនាវដ្តីស្រាវជ្រាវដែលមានការទទួលស្គាល់ ព័ត៌មានពីរដ្ឋាភិបាល ស្ថាប័នព័ត៌មានដែលមានកេរ្តិ៍ឈ្មោះ និងស្ថាប័នបោះពុម្ពផ្សាយវិទ្យាសាស្ត្រជាដើម។

មុននឹងប្រើប្រភពណាមួយ សិស្សានុសិស្សអាចសួរខ្លួនឯង ៣ សំណួរ៖ ទី១ តើនរណាជាអ្នកនិពន្ធអត្ថបទស្រាវជ្រាវ? ទី២ តើឯកសារនោះត្រូវបានបោះពុម្ព ឬចេញផ្សាយនៅពេលណា? និងទី៣ តើមានឯកសារ និងព័ត៌មានយោងអ្វីខ្លះដែលគាំទ្រការអះអាងនោះ?

ក្រៅពីនេះ សូមផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពឯករាជ្យយ៉ាងហោចណាស់ ២ មុននឹងបញ្ចូលអំណះអំណាងទៅក្នុងអត្ថបទរបស់អ្នក។ ជាមួយគ្នានេះដែរ សិស្សានុសិស្សគួរចៀសវាងការប្រើBlog វេទិកាពិភាក្សា និងការបង្ហោះលើបណ្ដាញសង្គមដែលមិនបានផ្ទៀងផ្ទាត់ លុះត្រាតែកិច្ចការតម្រូវឱ្យប្រើមតិយោបល់ពីសាធារណជន។ ការជ្រើសរើសប្រភពដែលមានគុណភាព មិនត្រឹមតែជួយការពារការលួចចម្លងស្នាដៃដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូដកពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអំណះអំណាងរបស់អ្នកមានភាពរឹងមាំ និងទទួលបានការជឿទុកចិត្តពីគ្រូ និងអ្នកវាយតម្លៃផងដែរ។