Stand with Cambodia — Together for Our Future
អប់រំ Jul 24, 2026 | 08:27 AM

មូលហេតុដែលអ្នកធ្វើការគួរសិក្សាកម្មវិធីភាសាអង់គ្លេសទូទៅ (GEP) នៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ

មូលហេតុដែលអ្នកធ្វើការគួរសិក្សាកម្មវិធីភាសាអង់គ្លេសទូទៅ (GEP) នៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ

បុគ្គលិកក្រុមហ៊ុន និងអ្នកធ្វើការដែលចង់សិក្សាភាសាអង់គ្លេសបន្ថែម អាចពិបាកក្នុងការបំពេញការងារឱ្យល្អ និងរៀនឱ្យពូកែក្នុងពេលតែមួយ។ ប៉ុន្តែសិស្សពេញវ័យ ដែលមានការងារធ្វើ អាចសិក្សាជាមួយកាលវិភាគបត់បែននៅក្នុងកម្មវិធីភាសាអង់គ្លេសទូទៅ (GEP) របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ព្រមទាំងអាចរៀនអង់គ្លេសឱ្យពូកែ ដោយមិនប៉ះពាល់ដល់ការងារផងដែរ។

កម្មវិធីសិក្សា GEP បង្កើតឡើងដោយមាន៧ដំណាក់កាល ហើយGEP នាំផ្លូវសិស្សានុសិស្សចាប់ពីកម្រិតមូលដ្ឋានគ្រឹះ រហូតដល់កម្រិតស្ទាត់ជំនាញ និងបង្ហាត់សិស្សលើជំនាញស្តាប់ និយាយ អាន និងសរសេរ។ កម្មវិធីសិក្សាទាំងនេះ ក៏ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅកន្លែងធ្វើការផងដែរ។ សម្រាប់សិស្សពេញវ័យដែលកំពុងធ្វើការ ម៉ោងសិក្សានីមួយៗបង្កើតឡើងដោយផ្ដល់លទ្ធផលច្បាស់លាស់ និងជួយឱ្យសិស្សប្រើប្រាស់ភាសាអង់គ្លេស នៅកន្លែងធ្វើការកាន់តែប្រសើរទៀតផង។

លើសពីនេះ នៅក្នុងកម្មវិធីសិក្សា, Aii មានកម្មវិធីជំនាញជម្រុះក្នុងការទំនាក់ទំនងភាសាអង់គ្លេស (ISEC) ដែលខុសពីសាលាដ៏ទៃដែលផ្ដោតត្រឹមតែមេរៀនវេយ្យាករណ៍។ វាជួយពង្រឹងការគិតបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា និងចំណេះដឹងផ្នែកឌីជីថល ដែលជាជំនាញមានតម្លៃសម្រាប់ការសិក្សា និងការងារ។

ជាមួយនឹងកាលវិភាគសិក្សាបត់បែន និងសាខានានានៅទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តតាកែវ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ធ្វើឱ្យសិស្សដែលកំពុងធ្វើការ អាចរក្សាគុណភាពការងាររបស់ពួកគេបាន ខណៈកំពុងរៀនដើម្បីឱ្យស្ទាត់លើជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស។