Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Jun 16, 2026 | 13:43 PM

ស្រីនា សិស្សបញ្ចប់ការសិក្សាពីAii នាំឈ្មោះជូនជាតិទៀតហើយ ជាមួយការទទួលពានរង្វាន់ Stellar Creator នៅប្រទេសចិន!

ស្រីនា សិស្សបញ្ចប់ការសិក្សាពីAii នាំឈ្មោះជូនជាតិទៀតហើយ ជាមួយការទទួលពានរង្វាន់ Stellar Creator នៅប្រទេសចិន!

អ្នកបង្កើតមាតិកាដ៏ឆ្នើមរបស់កម្ពុជា គឺអ្នកនាងជា ស្រីនា បានកសាងមោទកភាពថ្មីមួយទៀតហើយ នៅលើឆាកអន្តរជាតិ ដោយបានទទួលពានរង្វាន់ Stellar Creator Award នៅក្នុងសន្និសីទអ្នកបង្កើតមាតិកាកំពូល ប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើកទី១ នៅខេត្តយូណាន ប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់នេះ ស្រីនា បានរួមដំណើរដោយស្វាមីរបស់នាង គឺលោក ហេង វិសាល។ ពានរង្វាន់ដែលអ្នកនាងទទួលបាននេះ គឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការលះបង់មិនខ្លាចនឿយហត់ ក្នុងការផលិតមាតិកាអប់រំ និងផ្តល់ការលើកទឹកចិត្តយ៉ាងមានតម្លៃដល់ទស្សនិកជនកម្ពុជា។

ការទទួលបានពានរង្វាន់នេះ មិនជារឿងប្លែកទេ ព្រោះអ្នកនាង ស្រីនា ត្រូវបានគេស្គាល់ថាជាកូនខ្មែរវ័យក្មេងជាងគេបំផុត ដែលមានអ្នកតាមដានដល់ ១លាននាក់នៅលើបណ្តាញសង្គម Instagram។ បច្ចុប្បន្ន អ្នកនាងមានអ្នកតាមដានកើនឡើងរហូតដល់ជាង ១,៦លាននាក់ និងនៅតែបន្តដើរតួជាបុគ្គលដ៏មានឥទ្ធិពល លើបណ្ដាញសង្គមបំផុតមួយរូបក្នុងប្រទេស។

ការទទួលបានពានរង្វាន់នៅលើឆាកតំបន់របស់ ស្រីនា មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីវត្តមានដ៏លេចធ្លោរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចអ្នកបង្កើតមាតិកា ក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

ជាមួយគ្នានេះ វាក៏ជាសញ្ញាបង្ហាញពីការទទួលស្គាល់កាន់តែខ្លាំងពីអន្តរជាតិ ចំពោះអ្នកបង្កើតមាតិកាមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។
គួរបញ្ជាក់ថាអ្នកនាងស្រីនា គឺជាអតីតសិស្សឆ្នើម របស់មជ្ឈមណ្ឌលភាសា អាយ អាយ អាយ (Aii) ផងដែរ ហើយក្រោយពេលបញ្ចប់ការសិក្សាពីAii អ្នកនាង និងស្វាមីបានទទួលជោគជ័យជាច្រើនទាំងក្នុងការងារសង្គម និងមុខជំនួញ៕

អត្ថបទទាក់ទង