Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Jan 29, 2026 | 13:26 PM

កិច្ចប្រជុំ​តម្រង់ទិស សម្រាប់វគ្គសិក្សាថ្មីទី៩១ ណែនាំអំពីកម្មវិធីអង់គ្លេស សម្រាប់សាកលវិទ្យាល័យ និងជំនាញសម្រាប់ការងារ

កិច្ចប្រជុំ​តម្រង់ទិស សម្រាប់វគ្គសិក្សាថ្មីទី៩១ ណែនាំអំពីកម្មវិធីអង់គ្លេស សម្រាប់សាកលវិទ្យាល័យ និងជំនាញសម្រាប់ការងារ

បរិយាកាស នៅឯមជ្ឈមណ្ឌលភាសា Aii ពោរពេញដោយភាពរីករាយ និងស្វាគមន៍ ព្រោះពួកយើងកំពុងបើកវគ្គសិក្សាថ្មី Term ទី៩១ និងការរៀបចំកិច្ចប្រជុំ​តម្រង់ទិសបើកវគ្គសិក្សាថ្មីដ៏មានន័យ ក្រោមអធិបតីភាព របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិននៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦នេះ ដែលមានទីតាំងស្ថិតនៅសាលសន្និសីទPaul Quach នៃសាខាទួលគោក។

កំលុងកិច្ចប្រជុំ​តម្រង់ទិស អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែកយោបល់របស់លោក អំពីការវិវឌ្ឍថ្មី ក្នុងវិស័យអប់រំនាឆ្នាំ២០២៦ ដែលផ្ដោតសំខាន់លើប្រសិទ្ធភាព នៃភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រប្រើប្រាស់ធនធាន ដែលមានឱ្យអស់ពីលទ្ធភាព។ ​ក្រៅពីនេះ មជ្ឍមណ្ឌលភាសា Aii មានមោទកភាពក្នុងការផ្ដួចផ្ដើមកម្មវិធីសិក្សាថ្មីដូចជា ថ្នាក់ភាសាអង់គ្លេស សម្រាប់សាកលវិទ្យាល័យ ដែលត្រូវបានគិតគូរឡើង ដើម្បីភាពជោគជ័យ របស់សិស្សានុសិស្សថ្នាក់សាកល និងកម្មវិធីជំនាញសម្រាប់ការងារ ដើម្បីត្រៀមសិស្ស Aii សម្រាប់ទីផ្សារការងារ។

កិច្ចប្រជុំ​តម្រង់ទិស សម្រាប់វគ្គសិក្សាថ្មីគឺជាកម្មវិធីដ៏សំខាន់មួយ នារៀងរាល់ថ្ងៃដំបូង នៃវគ្គសិក្សានីមួយៗ សម្រាប់គ្រូបង្រៀន និងបុគ្គលិកជួបជុំគ្នា ដើម្បីទទួលបានចំណេះដឹងថ្មី និងការណែនាំ ដើម្បីផ្ដល់ការអប់រំភាសា និងជំនាញទន់ប្រកបដោយគុណវឌ្ឍិ ដល់សិស្សពេញមួយវគ្គសិក្សានេះ។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលភាសា Aii គឺជាជម្រើសស្ថាប័នអប់រំដ៏គួរឱ្យទុកចិត្ត របស់មាតាបិតា និងសិស្ស ដែលមានកម្មវិធីសិក្សាដូចជាភាសាអង់គ្លេស​ ភាសាចិន និងវគ្គសិក្សាឯកទេសដូចជា TOEFL, HSK, និង TESOLជាដើម។

ដើម្បីស្វែងយល់បន្ថែម ពួកយើងសូមអញ្ជើញមាតាបិតា និងសិស្សានុសិស្សមកសាកសួរព័ត៌មាននៅតាមសាខារបស់ពួកយើង ដែលនៅជិតលោកអ្នក ឬផ្ញើអ៊ីមែលមក info@aii.edu.kh

តើបងប្អូនត្រៀមខ្លួនហើយឬនៅ សម្រាប់ការចុះឈ្មោះ? សូមចុចទីនេះដើម្បីចុះឈ្មោះ៖ https://aii.edu.kh/register-now